ស៊ីហ្គេម៖ សូហ្វតេន្នីសកម្ពុជាបានមេដាយមាស និងមេដាយប្រាក់ លើវិញ្ញាសាវាយគូបុរស
- ថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១២:១៥ នាទី រសៀល

ចន ម៉ាដា និងកាន់ សោភ័ណ្ឌ ម្ចាស់មេដាយមាសលើវិញ្ញាសាវាយគូបុរសសូហ្វតេន្នីស
ក្រុមសូហ្វតេន្នីសកម្ពុជា បានមេដាយមាស និងមេដាយប្រាក់លើវិញ្ញាសាវាយគូបុរសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កីឡាករ ចន ម៉ាដា និងកាន់ សោភ័ណ្ឌ បានយកឈ្នះកីឡាករ យី សារសាររិទ្ធ និងកាន់ សោភ័ណ្ឌ ក្នុងលទ្ធផល ៥-៣ នៅវគ្គផ្តាច់ព្រ័ត្រ។
នាការប្រកួតជម្រុះ កីឡាករ យី សារសាររិទ្ធ ឌឹម សំសុជាភារុន បានយកឈ្នះក្រុមឡាវ Anandone Khamphoumy និង Lang Xaisomboun ក្នុងលទ្ធផល ៥-៤ រីឯ ចន ម៉ាដា និងកាន់ សោភ័ណ្ឌ បានយកឈ្នះក្រុមទីម័រខាងកើត Aniceto Cardoso Alves និង Matias de Sousa ក្នុងលទ្ធផល ៥-០។
នាការប្រកួតបន្ទាប់ កីឡាករ យី សារសាររិទ្ធ និង ឌឹម សំសុជាភារុន បានយកឈ្នះក្រុមទីម័រខាងកើត ៥-0 ចំណែក កីឡាករ ចន ម៉ាដា និងកាន់ សោភ័ណ្ឌ ឈ្នះក្រុមឡាវ ៥-២៕

© រក្សាសិទ្ធិដោយ thmeythmey.com