អបអរកីឡាការិនី ស្រួង ភាវី ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាការ៉ុម៣បាំង ក្រោយឈ្នះវៀតណាម
- ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១១:២៤ នាទី ព្រឹក

កីឡាការិនី ស្រួង ភាវី ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាសនៃការប្រកួតវិញ្ញាសាការ៉ុម៣បាំង ក្រោយឈ្នះកីឡាការិនីវៀតណាម នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ នាព្រឹកថ្ងៃទី៨ ឧសភា។

កីឡាការិនី ស្រួង ភាវី បានយកឈ្នះលើកីឡាការិនីវៀតណាម Kien Tuong Phung ដោយពិន្ទុ ២៥ -១០ នាការប្រកួតនៅអ៊ីអនម៉ល សែនសុខ។ មុនប៉ះកីឡាការិនីវៀតណាមនេះ ស្រួង ភាវី ក៏បានទម្លាក់កីឡាការិនីហ្វីលីពីន Chezka Luy Centeno កាលពីថ្ងៃទី៧ ឧសភា។ ភាវី នឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាម៉ោង៦ល្ងាចនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: