១៩បក្ស ចុះឈ្មោះចូលប្រកួតនៅឆ្នាំ២០២៣
  • ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ ​​ ម៉ោង ៥:៥៧ នាទី ល្ងាច
១៩បក្ស ចុះឈ្មោះចូលប្រកួតនៅឆ្នាំ២០២៣
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គណបក្សនយោបាយចំនួន១៩ បានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។  នេះបើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
TTN-Free-Banner-In-Article-PC


ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ គឺថ្ងៃ ដែលគ.ជ.ប បិទបញ្ចប់នៃការទទួលពាក្យសុំចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយ។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ចាប់តាំងពីថ្ងៃបើកទទួលពាក្យ រហូតដល់ថ្ងៃបិទបញ្ចប់នេះ មានគណបក្ស១៩ ដែលបានដាក់ពាក្យ ដោយក្នុងនោះ មានគណបក្ស១១ហើយ ដែលត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ សម្រាប់ការចូលរួមប្រកួតប្រជែង ខណៈគណបក្ស៨ទៀត កំពុងស្ថិតក្នុងការពិនិត្យរបស់គ.ជ.ប។ 
 
គណបក្ស ដែលត្រូវបានទទួលស្គាល់ផ្លូវការ រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សបំណងពលរដ្ឋ។
 
សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយសម្រាប់ការបោះឆ្នោត មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ។ កាលពីបោះឆ្នោតជាតិឆ្នាំ២០១៨ មាន២០គណបក្ស ដែលចូលរួមប្រកួតប្រជែង៕ 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ញឹក សំអូន