បោះឆ្នោត៖ រដ្ឋ អនុញ្ញាតឲ្យមន្រ្តីរាជការ និងកម្មករនិយោជិត ឈប់៣ថ្ងៃ
  • ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ ​​ ម៉ោង ១២:២០ នាទី រសៀល
បោះឆ្នោត៖ រដ្ឋ អនុញ្ញាតឲ្យមន្រ្តីរាជការ និងកម្មករនិយោជិត ឈប់៣ថ្ងៃ
ការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ

រដ្ឋាភិបាល អនុញ្ញាតឲ្យមន្រ្តីរាជការ និងកម្មករនិយោជិត ឈប់សម្រាក៣ថ្ងៃជាប់គ្នា ដើម្បីមានពេលទៅចូលរួមបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការឈប់សម្រាកនេះ ចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ពោលគឺ មុនបោះឆ្នោត១ថ្ងៃ ចំថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត។
TTN-Free-Banner-In-Article-PC

 
ទីស្តីការគណៈរដ្ឋមន្រ្តី បានជូនដំណឹងពីការឈប់សម្រាករយៈពេល៣ថ្ងៃនេះ ទៅកាន់រដ្ឋមន្រ្តី២រូប គឺលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ។ ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ការអនុញ្ញាតឲ្យឈប់សម្រាកនេះ គឺធ្វើទៅតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 
 
តាមរយៈលិខិត ដែលចុះកាលបរិច្ឆេទនៅថ្ងៃទី៣ ខែមិថុនានេះ ទីស្តីការគណៈរដ្ឋមន្រ្តី បញ្ជាក់ដូច្នេះថា៖«ការឈប់សម្រាករបស់កម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្នួល»។ 
ជាមួយគ្នានេះ ទីស្តីការគណៈរដ្ឋមន្រ្តី ណែនាំឲ្យក្រសួងការងារ ចេញសេចក្តីណែនាំបន្ត ទៅកាន់បណ្តារោងចក្រ សហគ្រាស និងគ្រឹស្ថាន ដើម្បីឲ្យអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការឈប់សម្រាកខាងលើនេះ៕ 
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ