ទោះមិនបានមេដាយប្រាក់ដូចការរំពឹង ក៏គ្រូជម្រើសជាតិកម្ពុជាមានមោទកភាពចំពោះកូនក្រុម E-sport
- ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ៦:៥៩ នាទី ល្ងាច

លោក ភោគ សំបូរ គ្រូបង្វឹកកីឡាអេឡិចត្រូនិច ក្នុងការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានមោទកភាពចំពោះកូនក្រុម ដែលបានខំប្រឹងអស់ពីលទ្ធភាព។
ទោះមិនបានមេដាយប្រាក់ដូចការរំពឹងក្តី ក៏គ្រូបង្វឹកកីឡាអេឡិចត្រូនិករូបនេះ រីករាយយ៉ាងខ្លាំង ចំពោះកូនក្រុមដែលអាចដណ្តើមបានមេដាយសំរិទ្ធ ដែលកម្ពុជាបង្កើតប្រវត្តិសាស្រ្តដាក់បញ្ចូលកីឡាអេឡិចត្រូនិច ក្នុងព្រឹត្តិការណ៍នេះ។ ទន្ទឹមនោះ លោកក៏លើកទឹកចិត្តកីឡាករខំហ្វឹកហាត់សមត្ថភាពបន្ថែម ដើម្បីឱ្យប៉ារ៉ាអេឡិចត្រូនិចនៅកម្ពុជា កាន់តែមានសក្តានុពលខ្លាំងឡើង។

សូមទស្សនាវីដេអូខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: