លោក យី វាសនា សរសើរការតស៊ូកីឡាករ គង់ សិលា ជម្នះភាពលំបាកសាងកិត្យានុភាពជូនជាតិ
- ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ៨:៥៩ នាទី ព្រឹក

លោក យី វាសនា(ឆ្វេង) ឡើងបំពាក់មេដាយមាសជូនកីឡាករ គង់ សិលា(ស្តាំ)។
លោក យី វាសនា អគ្គលេខាធិការកីឡាប៉ារ៉ាឡាំពិកកម្ពុជា រំភើបចិត្ត និងកោតសរសើរចំពោះការតស៊ូររបស់កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា គង់ សិលា ដែលជម្នះភាពលំបាកប្រជែងមេដាយមាសជូនជាតិ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលបញ្ចប់ទៅកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

«ខ្ញុំសូមអបអរសាទរ!ចំពោះគាត់ ព្រោះគាត់ក៏ជាអ្នកលំបាកមួយដែរ។ គាត់រត់ តុតុ ដើម្បីចិញ្ចឹមប្រពន្ធកូន ហើយគាត់ឆ្លៀតពេលហ្វឹកហាត់រាល់ថ្ងៃ អីចឹងបានថាការព្យាយាមរបស់គាត់ពេលនេះបានសម្រេចហើយ»។ លោក យី វាសនា ផ្តល់បទសម្ភាសផ្ទាល់ដល់សារព័ត៌មានថ្មីៗដូច្នេះ។ បន្ថែមពីលើនោះទៀត លោកអគ្គលេខាធិការបន្ថែមថា ការប្រជែងមេដាយជូនជាតិនេះសង្ឃឹមថារាជរដ្ឋាភិបាលនឹងបំពេញបន្ថែមនូវជីវភាពខ្វះខាតរបស់គាត់។

ពិធីបំពាក់មេដាយជូនកីឡាការិនីប៉ារ៉ាលើកទម្ងន់ វិញ្ញាសាប្រភេទទម្ងន់ ៧៩គីឡូក្រាម។
គួបញ្ជាក់ថា សម្រាប់កីឡាប៉ារ៉ាលើកទម្ងន់កម្ពុជា ឈ្នះមេដាយសរុប៤ ក្នុងនោះមាស២ និងសំរឹទ្ធ២។ កីឡាករ គង់ សិលា សម្រេចបានមេដាយមាសទាំង២ លើវិញ្ញាសាទម្ងន់១០៧គីឡូក្រាម និងកីឡាការិនី ច្រឹង លន់ លើវិញ្ញាសាប្រភេទទម្ងន់៧៩គីឡូក្រាម ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: