កីឡាអុក៖ កម្ពុជាបញ្ជូនជើងខ្លាំង៣រូប ទៅប្រជែងពាន ASEAN Chess នៅថៃ
  • ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ​​ ម៉ោង ៣:៥៨ នាទី រសៀល
កីឡាអុក៖ កម្ពុជាបញ្ជូនជើងខ្លាំង៣រូប ទៅប្រជែងពាន ASEAN Chess នៅថៃ
ប្រតិភូកីឡាអុកកម្ពុជា ចេញដំណើរទៅប្រកួត នៅប្រទេសថៃ រូបពីសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា

សហព័ន្ធកីឡាអុកចត្រង្គ បានបញ្ជូនកីឡាករ ៣រូបទៅប្រកួត Asean Chess នៅប្រទេសថៃ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២៣។ លោក ប៊ិន គាសេង អគ្គលេខាធិការរងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលជាប្រតិភូដឹកនាំកីឡាករទៅកាន់ព្រឹត្តិការណ៍នេះ។
TTN-Free-Banner-In-Article-PC


យោងទៅលើការផ្សាយរបស់សហព័ន្ធកីឡាអុកចត្រង្គ នារសៀលថ្ងៃទី២២ ខែមិថុនានេះ កីឡាករកម្ពុជា ៣រូបរួមមាន សុខ លឹមហេង, ឈាវ បូរ៉ា និង ជា ស៊ីដែត នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍ Asean Chess។ អ្នកទាំងនោះ សុទ្ធតែជាកីឡាករឆ្នើមលើវិញ្ញសាអុកចត្រង្គរបស់កម្ពុជា ក្នុងនោះ សុខ លឹមហេង ជាម្ចាស់មេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងឈាវ បូរ៉ា រួមជាមួយ ជា ស៊ីដែត ម្ចាស់មេដាយប្រាក់។
 
គួរបញ្ជាក់ថា Asean Chess ជាការប្រកួតអុកអន្ដរជាតិ មិនមែនអុកចត្រង្គនោះទេ៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា