សារមន្ទីរវិមានសុខា ក៏តាំងបង្ហាញប្រអប់ឈើគូស និងសម្ភារអុជបំភ្លឺចាស់ៗដែរ
- ថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង ៩:៥៩ នាទី ព្រឹក

សៀមរាប៖ សារមន្ទីរវិមានសុខា នៅក្រុងសៀមរាប មានដាកក់តាំងវត្ថុបុរាណជាច្រើនមុខ ដូចជា យានជំនិះបុរាណ ឧបករណ៍សោតទស្សន៍បុរាណ និងវត្ថុបុរាណផ្សេងៗទៀត ក្នុងនោះ ក៏មានសម្ភារអុជបំភ្លឺ ដូចជា ពិល ចង្កៀង ដែកកេស និងឈើគូសដែរ។
លោក លី ប៉េងហេង ហៅតាឆ្កួត ដែលជាស្ថាបនិកសារមន្ទីរ វិមានសុខា ណែនាំអំពីឈើគូសសញ្ញាក្ងោក ដែលលោកបានអះអាងថាជាម៉ាកឈើគូសដែលផលិតនៅប្រទេសកម្ពុជា កាលពីទស្សវត្សរ៍ ១៩៩០។ បច្ចុប្បន្ន វាត្រូវបានផលិតនៅប្រទេសថៃ។ យ៉ាងណាក៏ប្រអប់នៅតែរក្សាអក្សរខ្មែរត្រឹម «ឈើគូសក្ងោក»។ លោក ប៉េងហេង ក៏មកបង្ហាញនូវប្រអប់សម្រាប់ទុកឈើគូសមួយ ធ្វើអំពីដែក។ កាលពីសម័យមុន គេប្រើប្រអប់បែបនេះជាអចិន្រ្តៃយ៍។ វាខុសពីប្រអប់ឈើគូសធ្វើពីកាតុង ដែលប្រើហើយ បោះចោល។ គ្រាន់តែប្រអប់ដែកត្រូវការក្រដាសខាត់បន្ថែម។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោម ដែលរៀបចំ ដោយ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
ឈើគូសដូចប្រើសម័យបច្ចុប្បន្ន ត្រូវបានបង្កើតឆ្នាំ១៨០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយលោក CHANCEL Jean ។ ដែកកេស ដូចប្រើសម័យបច្ចុប្បន្ន ត្រូវបានបង្កើតកាលពីដើមសតវត្សទី២០ នៅអឺរ៉ុប។

សារមន្ទីរ វិមានសុខា បើករៀងរាល់ថ្ងៃ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ វាស្ថិតនៅផ្លូវលេខ២២ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ សំបុត្រចូលមានតម្លៃ ៥០០០រៀល សម្រាប់ពលរដ្ឋខ្មែរម្នាក់ និង២ម៉ឺនរៀល សម្រាប់ជនបរទេស។ ក្នុងសារមន្ទីរ ក៏មានហាងកាហ្វេបែបបុរាណមួយដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: