អាជីវកម្មធុនតូច និងមធ្យម មានសក្តានុពលជំរុញការចាយប្រាក់រៀល
  • ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ​​ ម៉ោង ៨:៥៩ នាទី យប់
អាជីវកម្មធុនតូច និងមធ្យម មានសក្តានុពលជំរុញការចាយប្រាក់រៀល

សហគ្រាសធុនតូច និងមធ្យម​(SMEs) ជាតួអង្គយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបំពេញនូវតម្រូវការទំនិញ និងសេវាកម្ម ព្រមទាំងបង្កើតការងារដល់ប្រជាពលរដ្ឋ។​​ SMEs ក៏មានសក្តានុពលខ្ពស់ក្នុងការជួយកម្ពុជាឱ្យចាកចេញពីដុល្លារូបនីយកម្មយ៉ាងមានប្រសិទ្ធភាព ផងដែរ។​
TTN-Free-Banner-In-Article-PC
 
សមាគមសហគ្រិនវ័យក្មេងកម្ពុជា​ តែងតែធ្វើការងារជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការចាយ ប្រាក់រៀល។​  លោក ប៉ិច បូឡែន  ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា មើលឃើញថា​ បើការចរាចរបា្រក់រៀល​មានកាន់តែច្រើន នោះអាជីវកម្មនៅក្នុងស្រុកកាន់តែទទួលបានផលខ្ពស់។ ទន្ទឹមនឹងការចូលរួមប្រើប្រាស់ប្រាក់រៀល​នេះ ម្ចាស់អាជីវកម្មនានានៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ក៏មានការប្រឈមបញ្ហាមួយចំនួន​ដែរ ជាពិសេសប្រឈមនឹងអត្រាប្តូរប្រាក់​។  
 
ដើម្បីជ្រាបកាន់តែច្បាស់ ពីសក្តានុពល និងបញ្ហាប្រឈមនានាលើការជំរុញការប្រើប្រាស់ប្រាក់រៀលក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​ សូមលោក-អ្នកទស្សនាបទសម្ភាសពិសេសរវាងលោក លាង ដឺលុច អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានថ្មីៗ ​ជាមួយលោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា​ ដូចខាងក្រោមនេះ៖ 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ