ហេតុអ្វីបានជាពលរដ្ឋមួយចំនួន បន្តចោលសំរាមក្នុងប្រឡាយទឹក?
  • ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
ហេតុអ្វីបានជាពលរដ្ឋមួយចំនួន បន្តចោលសំរាមក្នុងប្រឡាយទឹក?

បញ្ហាសំរាម នៅជាបញ្ហាចម្បងមួយសម្រាប់កម្ពុជា ដែលត្រូវយកចិត្តទុកដាក់។ រៀងរាល់ថ្ងៃនៅតំបន់មានចំនួន តែងមានឃើញមានសំរាមនៅតាមដងផ្លូវ និងតាមប្រឡាយ។ តួយ៉ាងប្រឡាយស្ទឹងមានជ័យ និងប្រឡាយបឹងត្របែកជាដើម។
TTN-Free-Banner-In-Article-PC


សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ 

 
សំណល់មួយភាគធំ កើតចេញពីការប្រើប្រាស់ និងពីជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប។ ចំណែកសំរាមដែលពលរដ្ឋចោលទៅក្នុងប្រឡាយភាគច្រើន គឺថង់ ប្រអប់ស្នោ និងដបប្លាស្ទិកជាដើម។ ផលិតផលប្លាស្ទិកទាំងនេះ ប្រើរយៈពេល ១០០ទៅ១០០០ឆ្នាំ ដើម្បីរលាយ។ កាកសំណល់ទាំងនេះ ជាមហន្តរាយមួយ និងជាការបំពុលបរិស្ថាន។ 
 
ពលរដ្ឋគ្រប់រូប គួរតែបញ្ឈប់ការចោលសំរាមនៅតាមទីសាធារណៈ និងក្នុងទឹក ដើម្បីសុខភាព និងបរិស្ថាន។ បើតាមក្រសួងបរិស្ថាន ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០%៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក សំអូន