លោក តារារិទ្ធិ ជិះកង់រៃអង្គាសប្រាក់បានជាង៥,៦ម៉ឺនដុល្លារ សម្រាប់មន្ទីរពេទ្យកុមារអង្គរ
- ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ ម៉ោង ៨:០០ នាទី យប់

សៀមរាប៖ អបអរសាទរ ចំពោះលោក ទីវ តារារិទ្ធិ ដែលបញ្ចប់បេសកកម្ម ដោយបានជិះកង់អស់រយៈចម្ងាយ ៩ ៧៥០គីឡូម៉ែត្រ ក្នុងប្រទេសចំនួន៦ប្រទេស។ ក្នុងនោះ ក្រៅពីកម្ពុជា គឺមានប្រទេសវៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និង សិង្ហបុរី។

បេសកកម្មជិះកង់ដែលចំណាយពេលអស់ជិត៣ខែរបស់លោក ទីវ តារារិទ្ធិ នេះ គឺ ធ្វើឡើង ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដោយទទួលបានថវិកា ចំនួន ៥៦ ២៥៧ដុល្លារអាម៉េរិក។
តទៅនេះសូមលោកអ្នកនាងទស្សនាការទទួលស្វាគមន៍លោក ទីវ តារារិទ្ធិ ធ្វើឡើងនៅមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែសីហា ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: