រសជាតិនំឆ្ងាញ់ធ្វើឱ្យហាង «លតឆា ទសវត្សរ៍៩១» ឈរជើងជាង៣០ឆ្នាំនៅ​សៀម​រាប
  • ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ ​​ ម៉ោង ៤:៤០ នាទី រសៀល
រសជាតិនំឆ្ងាញ់ធ្វើឱ្យហាង «លតឆា ទសវត្សរ៍៩១» ឈរជើងជាង៣០ឆ្នាំនៅ​សៀម​រាប
អ្នកស្រី ម៉ៅ ចន្ធូ កំពុងឆាលូត សម្រាប់អតិថិជនរបស់ខ្លួន នៅតាមបណ្ដោយផ្លូវក្រោលសេះ ក្រុងសៀមរាប។

សៀមរាប៖ «លតឆា ទសវត្សរ៍៩១» បានឈរជើងជាង៣០ឆ្នាំហើយ ក្នុងក្រុងសៀមរាប ដោយសារតែគុណភាពល តដែលធ្វើថ្មីរាល់ថ្ងៃ ហើយវាមានសភាពទន់ គួបផ្សំនឹងការប្រើប្រាស់បន្លែសរីរាង្គ និងទឹកត្រីរសជាតិឆ្ងាញ់។ ក្រៅពីលតឆា ​នំគូឆាយ ហាងមួយនេះ ក៏មានរសជាតិឆ្ងាញ់មិនចាញ់លតឆាប៉ុន្មានដែរ។ អ្នកស្រី ម៉ៅ ចន្ធូ ជាម្ចាស់ហាងនេះ បានប្រាប់សារព័ត៌មានថ្មីៗថា រូបគាត់បានចាប់ផ្ដើមលក់ លតឆា និងនំគូ ឆាយ តាំងពីតាមសំយាបផ្ទះគេ រហូតដល់មានលទ្ធភាពបើកហាងខ្លួនឯង។ ស្ត្រីវ័យ៥០ឆ្នាំប្លាយនេះ ឱ្យ ដឹងថា បច្ចុប្បន្ន អ្នកស្រីអាចលក់លតឆាបានចន្លោះពី៣០ ទៅ៤០គីឡូក្រាម និងនំគូឆាយរង្វង់ពី៤០០ ទៅ៥០០នំ​ក្នុងមួយថ្ងៃ។ សព្វថ្ងៃ អ្នកស្រីមានហាងចំនួន២ ដោយមួយអ្នកស្រីគ្រប់គ្រង និងមួយទៀត គឺកូនរបស់អ្នកស្រី។
TTN-Free-Banner-In-Article-PC
 

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖ 

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី