ស្វាយរៀងខាប់ U-18៖ ក្រុម MST FC លត់ម្ចាស់ផ្ទះ យុវជនតាពៅ ៨-០ នៅជំនួបសប្តាហ៍ទី២
- ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ម៉ោង ២:៥៩ នាទី រសៀល

ការប្រកួតរវាងយុវជនព្រះខ័នរាជស្វាយ(ឈាមជ្រូក) និងUnited Sez(ខ្មៅ)។
ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់យុវជនស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ(U-18) លើកទី១ ឆ្នាំ២០២៣ បានបញ្ចប់ហើយនៅក្នុងសប្តាហ៍ទី២ កាលពីថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៣ នាកីឡដ្ឋានស្វាយរំពារ ខេត្តស្វាយរៀង ដោយក្រុម MST FC ក្រុមយុវជនសាមគ្គី ក្រុមយុវជនព្រះខ័នរាជស្វាយរៀង និងក្រុមយុវជនសាលាចំរើនសូនីតា រកបាន៣ពិន្ទុដូចគ្នា។

សម្រាប់ការប្រកួតនៅក្នុងពូល«ឃ» ក្រុមភ្ញៀវយុវជន M.S.T FC ទទួលបាន៣ពិន្ទុ ក្រោយលត់ក្រុមម្ចាស់ផ្ទះ យុវជនតាពៅ យ៉ាងចាស់ដៃក្នុងលទ្ធផល ៨-0 ខណៈការប្រកួតវេលាម៉ោង៤រសៀលដូចគ្នា ក្រុមយុវជនសាមគ្គី លត់ភ្ញៀវសសយក ឃុំស្វាយតាយាន មិនឱ្យតដៃបានដែលបញ្ចប់ក្នុងលទ្ធផល ៤-០ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល«ក»។
ក្រឡេកទៅកាន់ការប្រកួតនៅក្នុងពូល«ង» ឯណោះវិញ ក្រុមយុវជនគគីរសោម ទាញបាន៣ពិន្ទុពីក្រុមយុវជនចុងព្រែក បន្ទាប់ពីប់កការប្រយុទ្ធយ៉ាងស្វិតស្វាញដោយម្ចាស់ផ្ទះយកឈ្នះភ្ញៀវក្នុងដោយលទ្ធផល ៣-១។ រីឯការប្រកួតនៅក្នុងពូល«ខ» ក្រុមយុវជនព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះលើក្រុម United Sez FC ដោយលទ្ធផល ៤-០ ទទួលបាន៣ពិន្ទុ និងការប្រកួតក្នុងពូល «ង» ក្រុមយុវជនសាលាចំរើនសូនីតាចាញ់ភ្ញៀវយុវជនរមាសហែកយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០។
គួបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ ស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ(U-18)លើកទី១ ឆ្នាំ២០២៣ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង មាន១២ក្រុមចូលរួមដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែសីហា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: