សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យអាជីវករលក់ដូរក្នុងសាលារៀន គិតគូរពីសុវត្ថិភាពកុមារ និងសិស្ស
- ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១០:៥២ នាទី ព្រឹក

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យអាជីវករលក់ដូរក្នុងសាលារៀន គិតគូរពីសុវត្ថិភាពកុមារ និងសិស្ស។ សម្ដេច ថ្លែងបែបនេះ នៅពិធីប្រារព្ធគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ប្រមុខរដ្ឋាភិបាល បានស្នើឱ្យអាជីវករទាំងនោះ មិនត្រូវយកចំណីអាហារ ដែលមានផលប៉ះពាល់ដល់សុខភាពកុមារ និងសិស្សនោះ មកដាក់លក់ឱ្យពួកគេឡើយ។ បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា , នាយក និងគណៈគ្រប់គ្រងសាលារៀន រួមទាំងលោកគ្រូ អ្នកគ្រូ ត្រូវត្រួតពិនិត្យតាមដានលើករណីលក់ដូរនៅតាមសាលារៀននេះ។
ប៉ុន្តែសម្ដេច ហ៊ុន ម៉ាណែត ហាមមិនឱ្យមានយន្តការផាកពិន័យ ឬដាក់ទោសលើអាជីវករលក់ដូរក្នុងសាលារៀនឡើយ ក្នុងករណីរកឃើញថា ពួកគេលក់ដូរចំណីអាហារគ្មានសុវត្ថិភាព ពោលគឺគ្រាន់តែអប់រំ និងណែនាំពួកគេបានហើយ។
ប៉ុន្តែសម្ដេច ហ៊ុន ម៉ាណែត ហាមមិនឱ្យមានយន្តការផាកពិន័យ ឬដាក់ទោសលើអាជីវករលក់ដូរក្នុងសាលារៀនឡើយ ក្នុងករណីរកឃើញថា ពួកគេលក់ដូរចំណីអាហារគ្មានសុវត្ថិភាព ពោលគឺគ្រាន់តែអប់រំ និងណែនាំពួកគេបានហើយ។
សាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប បានចាប់ផ្ដើមអនុវត្ត និងហាមឃាត់ ការលក់ដូរអាហារប្រភេទកញ្ចប់ ភេសជ្ជៈកំប៉ុង ដែលមានជាតិស្ករខ្ពស់ទាំងអស់។ លោក អន គុណរត្ន័ នាយកសាលាបឋមសិក្សានេះ លើកឡើងថា ការអនុវត្តនេះ គឺដើម្បីលើកកម្ពស់សុខភាពសិស្ស តាមរយៈការទទួលទានអាហារ ដែលមានគុណភាព។ លើសពីនេះ ការលក់នំខ្មែរ ឬអាហារធ្វើថ្មីៗប្រចាំថ្ងៃនោះ ក៏ជាផ្នែកមួយនៃការលើកកម្ពស់ជីវភាពពលរដ្ឋអ្នកផលិតផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: