ក្រៅពីន័យចំថា កង់បម្រុងសម្រាប់ប្តូរ «កង់សឺគួរ» ក៏មានន័យថា មនុស្សដែលគេប្រើពេលគេត្រូវការ
- ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៧:២៩ នាទី ព្រឹក

តាមវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា «កង់សឺគួរ» ចេញពីពាក្យបារាំង Secours។
ពាក្យនេះមានន័យថា កង់ដែលទុកបម្រុងសម្រាប់ប្ដូរពេលបែកឬពេលខូច : រថយន្តធំធ្លាក់កង់សឺគួរ ទៅត្រូវអ្នកបើកម៉ូតូ។ បើតាមសំនួនវោហារវិញ កង់សឺគួរ សំដៅលើ មនុស្សឬរបស់បម្រុងដែលគេយកមកប្រើតែពេលគេត្រូវការ : ខ្ញុំមិនមានកង់សឺគួរទុកពេលឈ្លោះគ្នាទេ៕

© រក្សាសិទ្ធិដោយ thmeythmey.com