រដ្ឋាភិបាល ឱ្យក្រសួងព័ត៌មាន ចាត់វិធានការលើអង្គភាពផ្សព្វផ្សាយណា ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ
- ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ២:៤០ នាទី រសៀល

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ រូបពីហ្វេសប៊ុកក្រសួង
អង្គភាព ឬស្ថាប័ន ដែលធ្វើអាជីវកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយណា ផុតអាជ្ញាបណ្ណកំណត់ហើយ នៅបន្តធ្វើសកម្មភាព ដោយមិនសុំការអនុញ្ញាតជាថ្មីឱ្យបានត្រឹមត្រូវនោះ នឹងត្រូវប្រឈមមុខផ្លូវច្បាប់។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចក្រសួងព័ត៌មាន ចាត់វិធានការលើអង្គភាពផ្សព្វផ្សាយ ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។

រដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍ឱ្យក្រសួងព័ត៌មាន មានចំណាត់ការលើអង្គភាព ឬស្ថាប័នផ្សព្វផ្សាយ ដែលមិនគោរពតាមច្បាប់ និងការណែនាំ។
ជាគោលការណ៍ដំបូង ទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យក្រសួងព័ត៌មាន ណែនាំទៅកាន់ម្ចាស់អង្គភាព ឬស្ថាប័ន ដែលធ្វើអាជីវកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងដំណើរការដោយគ្មានអាជ្ញាបណ្ណនោះ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេលខែ។
ជាគោលការណ៍ដំបូង ទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យក្រសួងព័ត៌មាន ណែនាំទៅកាន់ម្ចាស់អង្គភាព ឬស្ថាប័ន ដែលធ្វើអាជីវកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងដំណើរការដោយគ្មានអាជ្ញាបណ្ណនោះ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេលខែ។
«ផុតរយៈពេលកំណត់ (៣ខែ) បុគ្គលណាដែលធ្វើអាជីកម្មផ្សពផ្សាយ ដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់» ។ នេះបើតាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣០ តុលា។
អង្គភាព ឬស្ថាប័ន ដែលធ្វើអាជីវកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ក្នុងករណីម្ចាស់អង្គភាព ឬស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ដែលបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ និងបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។ នេះបើតាមទីស្តីការគណៈរដ្ឋមន្ត្រី។
ទីស្តីការគណៈរដ្ឋមន្រ្តី បានបន្ថែមដូច្នេះថា៖«លុបអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ឬសមាគមអ្នកសារព័ត៌មាន ដែលបានចុះបញ្ជីហើយ មិនដំណើរការអាជីវកម្មរយៈពេល១ឆ្នាំ។ ដោយឡែកសម្រាប់ស្ថានីយ៍ទូរទស្សន៍គ្រប់ប្រភេទទុកលទ្ធភាពជូនរយៈពេល៣ឆ្នាំ ដោយសារត្រូវប្រើទុនវិនិយោគច្រើន និងសិក្សារយៈពេលយូរ»។
ការសម្រេចរបស់រដ្ឋាភិបាលនេះ ធ្វើឡើងតាមសំណើរបស់ក្រសួងព័ត៌មាន ក្នុងទិសដៅពង្រឹងគុណភាពផ្សព្វផ្សាយនៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: