សម្តេច ហ៊ុន ម៉ាណែត ឱ្យសិក្សាពីគន្លង Bus Lane សម្រាប់តែរថយន្តក្រុងសាធារណៈ
- ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៤:៣៧ នាទី រសៀល

នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ថ្ងៃទី១៥ ខែវិច្ឆិកា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ពង្រឹង និងបង្កើនសមត្ថភាពការដឹកជញ្ជូនផ្លូវគោក របស់រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈ។
សិក្សាទីតាំង ពង្រាយខ្សែរត់ បន្ថែមខ្សែឆ្លងកាត់នៅតំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រ ព្រមទាំងតំបន់អភិវឌ្ឍន៍ថ្មីៗ។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ក្នុងការគោលបំណងទាក់ទាញពលរដ្ឋឱ្យងាកទៅប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ដើម្បីសម្រួលការធ្វើដំណើរ។
«ទៅថ្ងៃក្រោយ ទីក្រុងថ្មី គួរមាន Bus Lane ដែលជាគន្លងសម្រាប់តែរថយន្តក្រុងសាធារណៈ»។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ ដោយទទួលស្គាល់ថា គម្រោងនេះ អាចពិបាកអនុវត្តភ្លាមៗនៅក្នុងទីក្រុងទាំងមូល៕
© រក្សាសិទ្ធិដោយ thmeythmey.com