កាហ្វេលាមកសំពោច អាចមានតម្លៃដល់១ ៣០០ដុល្លារ!
  • ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ​​ ម៉ោង ១:៥៩ នាទី រសៀល
កាហ្វេលាមកសំពោច អាចមានតម្លៃដល់១ ៣០០ដុល្លារ!
សត្វសំពោច (sivet) រូបភាពពីគេហទំព័រ National Geographic (PHOTOGRAPH BY ULET IFANSASTI, GETTY IMAGES)។

សៀមរាប៖ កាហ្វេដែលផលិតចេញពីលាមកសត្វសំពោធ (civet) ជាគ្រាប់កាហ្វេដ៏មានតម្លៃថ្លៃមួយ នៅលើពិភពលោក។ កាហ្វេលាមកសំពោច (Kopi Luwak)នេះ គឺសំដៅលើគ្រាប់កាហ្វេដែលសត្វសំពោចស៊ីចូលក្នុងពោះ និងត្រូវបានទឹករំលាយអាហាររបស់វាបានបំបែកគ្រាប់កាហ្វេទាំងនោះ និងផ្លាស់ប្ដូរសមាសភាពនៃអាស៊ីតអាមីណេក្នុងគ្រាប់កាហ្វេ ដែលបង្កើតបានក្លិនកាហ្វេតែមួយ។
TTN-Free-Banner-In-Article-PC


បើតាម កញ្ញា ស៊ឹង រក្សា អ្នកផ្ដល់ព័ត៌មាន នៃឧទ្សានកម្សាន្ត Angkor Aquarium and Wildlife កាហ្វេលាមកសំពោចនេះ មានតម្លៃខ្ពស់នៅលើទីផ្សារ។ ចំពោះតម្លៃលក់រាយ នៃគ្រប់កាហ្វេ អាចមានតម្លៃរហូតដល់ ១ ៣០០ដុល្លារ នេះ មួយគីឡូក្រាម ចំពោះគ្រាប់ដែលប្រមូលបានពីព្រៃធម្មជាតិ និងតម្លៃ ១០០ដុល្លារ ក្នុងមួយគីឡួក្រាម ពីកន្លែងចិញ្ចឹមសត្វសំពោចនេះ។ 
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 
 
 
ដោយសារតម្លៃកាហ្វេលាមកសំពោចនេះ មានតម្លៃខ្ពស់នៅលើទីផ្សារនោះ សត្វសំពោចជាច្រើន ត្រូវបានគេចាប់ចេញពីព្រៃ និងឱ្យពួកវាស៊ីគ្រាប់កាហ្វេ ដើម្បីផលិតគ្រាប់កាហ្វេប្រភេទនេះឡើង។ ឯសត្វសំពោច ដែលត្រូវគេចាប់ចេញពីព្រៃទាំងនោះ ត្រូវបានគេដាក់ក្នុងទ្រុងតូចៗ ក្រោមលក្ខខណ្ឌមិនល្អទៀតផង។ នេះបើយោងតាមផ្ទាំងព័ត៌មាន ក្នុងឧទ្សានកម្សាន្ត Angkor Aquarium and Wildlife ខេត្តសៀមរាប ៕ 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី