វេជ្ជបណ្ឌិត Patrick Jouhaud ចង់ឱ្យមានអ្នកជំនាញផ្នែកលំនឹងសរីរាង្គនៅកម្ពុជា
- ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៨:០០ នាទី ព្រឹក

វេជ្ជបណ្ឌិត Patrick Jouhaud រំពឹងចង់ឱ្យមានអ្នកជំនាញផ្នែកលំនឹងសិរីរាង្គនៅកម្ពុជា © សហការី
ដោយ៖ អោ ស្រីពេជ្រ/ RFI
នៅឆ្នាំ២០២៣នេះ បេសកកម្មផ្តល់ការថែទាំផ្នែកលំនឹងសរីរាង្គ (osteopathy)ដែលជាការព្យាបាលជំងឺដោយមិនប្រើប្រាស់ថ្នាំពេទ្យរបស់អង្គការហត្ថាវេជ្ជសាស្ត្រ បានជួយដល់កុមារកម្ពុជាប្រមាណ ២ពាន់នាក់រស់នៅក្នុងមណ្ឌលកុមារកំព្រាចំនួន២១មណ្ឌលស្ថាប័ន។ ទន្ទឹមគ្នានេះដែរ អង្គការហត្ថាវេជ្ជសាស្ត្រក៏មានបេសកកម្ម បង្រៀនចំណេះដឹងផ្នែកលំនឹងសរីរាង្គ (osteopathy)នេះ ដល់អ្នកជំនាញវិជ្ជាជីវៈសុខាភិបាលកម្ពុជានៅតាមមន្ទីរពេទ្យរដ្ឋធំៗផងដែរ។

នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោកវេជ្ជបណ្ឌិត Patrick Jouhaud អនុប្រធានអង្គការហត្ថាវេជ្ជសាស្ត្រ ប្រាថ្នាចង់ឱ្យប្រទេសកម្ពុជាមានអ្នកជំនាញផ្នែកលំនឹងសរីរាង្គមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់ ខណៈបច្ចុប្បន្នអ្នកជំនាញវេជ្ជសាស្ត្រនៅកម្ពុជាមានត្រឹម២ឬ៣នាក់ប៉ុណ្ណោះដែលយល់ដឹងផ្នែកលំនឹងសរីរាង្គ (osteopathy)នេះ។
សូមស្តាប់បទសម្ភាសដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com