COP28៖ ពិភពលោកអាចកើនកម្តៅលើសសីតុណ្ណភាពកំណត់ ១,៥អង្សារ ក្នុងពេល៧ឆ្នាំខាងមុខ
  • ថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ​​ ម៉ោង ២:០៥ នាទី រសៀល
COP28៖ ពិភពលោកអាចកើនកម្តៅលើសសីតុណ្ណភាពកំណត់ ១,៥អង្សារ ក្នុងពេល៧ឆ្នាំខាងមុខ

ក្រុមអ្នកវិទ្យាសាស្ត្រ នៅថ្ងៃទី៥ ខែធ្នូ បានព្រមានថា ពិភពលោកអាចនឹងកើនកម្ដៅលើសពីសីតុណ្ណភាពកំណត់ ១,៥អង្សារ ក្នុងរយៈពេល ៧ ឆ្នាំខាងមុខ ដោយសារការបំភាយឧស្ម័ន CO2 បន្តកើនឡើង។ ជុំវិញបញ្ហានេះ អ្នកវិទ្យាសាស្ត្រ បានជំរុញឱ្យបណ្ដាប្រទេសចូលរួមសន្និសីទអង្គការសហប្រជាជាតិ (UN) លើកទី២៨ ស្ដីពីការប្រែប្រួលអាកាសធាតុ (COP28) ចាត់វិធានការបន្ទាន់លើការបំពុលហ្គាស ប្រេង និងធ្យូងថ្ម។
TTN-Free-Banner-In-Article-PC
 
តាមសមាគមអន្តរជាតិនៃអ្នកវិទ្យាសាស្ត្រអាកាសធាតុនៅក្នុងការវាយតម្លៃគម្រោង កាបូនសកលប្រចាំឆ្នាំ ការបំពុលឧស្ម័នកាបូនឌីអុកស៊ីត (CO2) នៃឥន្ធនៈហ្វូស៊ីល បានកើនឡើង ១,១ ភាគរយ កាលពីឆ្នាំមុន ជាមួយនឹងការកើនឡើងនៃការបំភាយឧស្ម័ននៅចិន និងឥណ្ឌា និងជាប្រទេសបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតជាច្រើនជាងគេបំផុតមួយ។ ចិនបញ្ចេញឧស្ម័ន CO2 លំដាប់ទី១ និងឥណ្ឌា លំដាប់ទី៣។ 
 
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើប៉ាន់ប្រមាណផងដែរថាមានឱកាស ៥០ភាគរយនៃការឡើង កំដៅផែនដីលើសពីគោលដៅនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ១,៥ អង្សាសេ រហូតដល់ឆ្នាំ ២០៣០។
 
«វាកាន់តែបន្ទាន់ទៅៗ»។ អ្នកដឹកនាំការសិក្សាស្រាវជ្រាវលោក Pierre Friedlingstein មកពីវិទ្យាស្ថាន Global Systems របស់សាកលវិទ្យាល័យ Exeter បានប្រាប់អ្នកយកព័ត៌មានបែបនេះ រួចសង្កត់ធ្ងន់ពីភាពចាំបាច់នៃការ ចាត់វិធានការកាត់បន្ថយការបំពុលអាកាស និងបំភាញឧស្ម័ន បន្ថែមពីលើការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត និងកកើតឡើងវិញ។
 
ការស្រាវជ្រាវខាងលើប៉ាន់ស្មានថា ឥន្ធនៈហ្វូស៊ីលមានចំនួន ៣៦,៨ ពាន់លានតោនដែលបានបញ្ចេញឧស្ម័ន CO2 សរុបចំនួន ៤០,៩ ពាន់លានតោននៅឆ្នាំនេះ។ យ៉ាងណាមិញ ប្រភពបំពុលសំខាន់ៗ ជាច្រើនបានកំណត់ការថយចុះការបំភាយឧស្ម័ន CO2 នៅឆ្នាំនេះ រួមទាំងការថយចុះ ៣ ភាគរយនៅអាម៉េរិក និងការធ្លាក់ចុះ ៧,៤ ភាគរយនៅទូទាំងសហភាព អឺរ៉ុប (EU)។
 
តាមការវិភាគថ្មីមួយដោយអង្គការក្រៅរដ្ឋាភិបាល Kick Big Polluters Out (KBPO) សន្និសីទ COP28 នៅទីក្រុងឌូបៃឆ្នាំនេះផងដែរ មានចំនួនក្រុមអ្នកបញ្ចុះបញ្ចូលដែលមិនធ្លាប់មានពីមុនមករហូតដល់ ២,៤៥៦ នាក់ដែលមានទំនាក់ទំនងជាមួយឧស្សាហកម្មឥន្ធនៈហ្វូស៊ីល ត្រូវបានផ្តល់សិទ្ធិចូលទៅកាន់កិច្ចប្រជុំ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភអំពីឥទ្ធិពលរបស់ពួកគេ ក្នុងអំឡុងពេលចរចាគោលនយោបាយអាកាសធាតុ៕
 

អ្នកសរសេរអត្ថបទ

ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោង​នៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា ពេជ្រដាឡែន