មានតែបក្ស៤ប៉ុណ្ណោះ ចូលរួមការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៤
  • ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ​​ ម៉ោង ៧:៣៩ នាទី ល្ងាច
មានតែបក្ស៤ប៉ុណ្ណោះ ចូលរួមការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៤

គណបក្សហ្វ៊ុនស៊ីប៉ិច ជាគណបក្សទី៤ហើយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤។
TTN-Free-Banner-In-Article-PC


គណបក្សទាំង៤នោះរួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី១៣ ធ្នូ។
សម្រាប់គណបក្សនីមួយៗ បានដាក់បេក្ខជនឈរឈ្មោះ ៥៨នាក់ ក្នុងនោះបេក្ខភាពជានារីសរុប មាន៦៩នាក់។ គណបក្សប្រជាជន ដាក់បេក្ខភាពនារី ២២នាក់, បក្សឆន្ទៈខ្មែរ មាននារី២៣នាក់, បក្សកម្លាំងជាតិ មាន១៧នាក់ និងបក្សហ៊្វុនស៊ិនប៉ិច មាន៧នាក់។
 
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧វិច្ឆិកា ដល់១១ធ្នូ ឆ្នាំ២០២៣៕ 
 
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ