សំណង់ព្រះរាជដំណាក់ព្រះបរមតនកោដ្ឋ នៅភ្នំគិរីរម្យ
- ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៧:៥៩ នាទី ព្រឹក

កំពង់ស្ពឺ៖ ក្រោយទទួលបានឯករាជ្យពីបារាំង ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបញ្ជាឱ្យសាងសង់ព្រះរាជដំណាក់មួយដ៏ប្រណីត ដែលមានភូមិគ្រឹះ៤ខ្នង នៅលើភ្នំគិរីរម្យ ដែលក្រោយមកត្រូវបានបង្កើតជាឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈគិរីរម្យ។ រហូតដល់បច្ចុប្បន្ន ព្រះរាជដំណាក់ ខូចខាតច្រើនណាស់ ប៉ុន្តែនៅតែអាចទស្សនាបាន។ ក្រៅពីសំណង់ផ្ទះ ក៏មានសំណង់ខ្លះៗសេសសល់ ដូចជាជញ្ជាំង និងសសរធ្វើពីថ្មធម្មជាតិ រូបសំណាក់បាយ័ន រង្វង់មូលនាគព័ន្ធ បង្គោលគីឡូម៉ែត្រ និងថ្នល់ម៉ាកាដាំ (កៅស៊ូលាយដុំថ្ម) ពីសម័យអាណានិគមបារាំង។

សូមអញ្ជើញទស្សនាទិដ្ឋភាពខ្លះៗ នៃអគារព្រះរាជដំណាក់ព្រះបរមរតនកោដ្ឋ ក្នុងវីដេអូខាងក្រោមនេះ៖
ជនជាតិបរទេសត្រូវបង់ប្រាក់ ២ម៉ឺនរៀល ដើម្បីចូលក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ស្ថិតនៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចម្ងាយ១១២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឬ២៥គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤។ គឺជាផ្នែកអាគ្នេយ៍ នៃជួរភ្នំក្រវាញ។ គិរី មានន័យថា ភ្នំ។ រម្យ មានន័យថា អរ រីករាយ សប្បាយ៕





© រក្សាសិទ្ធិដោយ thmeythmey.com
Tag: