គួរតែឲ្យកូនអ្នកចៀសពីរបស់ទាំងនេះ ទើបមិនកើតទឹកនោមផ្អែម
  • ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
គួរតែឲ្យកូនអ្នកចៀសពីរបស់ទាំងនេះ ទើបមិនកើតទឹកនោមផ្អែម

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលកូនអ្នកមិនអាចពិសារច្រើន ព្រោះអាចកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
TTN-Free-Banner-In-Article-PC
  • អ្នកគួរតែកុំឲ្យកូនញ៉ាំភេសជ្ជៈដែលផ្អែមច្រើនឡើយ ដូចជា កូកា ទឹកក្រូច ទឹកផ្លែឈើកំប៉ុង ឬភេសជ្ជៈផ្អែមមួយចំនួនទៀត ព្រោះពេលដែលកូនញ៉ាំច្រើន ជាតិស្ករនឹងអាចលើសក្នុងរាងកាយកូន ដោយធ្វើឲ្យកូនអ្នកងាយកើតជំងឺទឹកនោមផ្អែមណាស់។
  • មិនថានំខេក នំកញ្ចប់ ឬនំអ្វីទេ ឲ្យតែនំដែលដុត និងបំពង អ្នកមិនគួរឲ្យកូនញ៉ាំច្រើនឡើយ ព្រោះនោះទាំងនោះអាចផ្ទុកជាតិស្ករខ្ពស់ ដោយធ្វើឲ្យកូនអ្នកងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមណាស់។
  • អាហាររបស់កូន អ្នកមិនគួរដាក់ស្ករច្រើន ផ្អែមខ្លាំងនោះទេ ព្រោះពេលដែលកូនទទួលយកស្ករច្រើនចូលទៅក្នុងរាងកាយ នឹងអាចធ្វើឲ្យជាតិស្ករលើស។ នៅពេលដែលជាតិស្ករលើស នោះអ្នកនឹងពិបាកបញ្ចុះមកវិញណាស់។ ដូចនេះ បើមិនចង់ឲ្យកូនកើតទឹកនោមផ្អែម ស្ករដែលប្រើក្នុងគ្រឿផ្សំគួរតែកាត់បន្ថយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ