កុំចេះសំងំ! កត្តាទាំងនេះប្រឈមនឹងជំងឺមហារីកក្រពះខ្លាំងណាស់
- ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៦:៥៩ នាទី ព្រឹក

មហារីកក្រពះ ត្រូវបានគេចាត់ទុកជាជំងឺដ៏មានគ្រោះថ្នាក់បំផុត ព្រោះអត្រានៃអ្នកដែលកើតជំងឺនេះ ខ្ពស់ជាងជំងឺមហារីកសួត និងមហារីកថ្លើម។ ជាទូទៅជំងឺនេះកើតឡើងយ៉ាងស្ងៀមស្ងាត់ រហូតដល់មានការឈឺចាប់ ឬវិវឌ្ឍន៍ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ទើបអ្នកជំងឺទៅធ្វើរោគវិនិច្ឆ័យ។ ជាពិសេសប្រសិនបើអ្នក ស្ថិតនៅក្នុងកត្តាណាមួយក្នុងកត្តាហានិភ័យទាំង៤យ៉ាងនេះ សូមស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់។

១.កត្តាហ្សែន
ប្រសិនបើមនុស្សជំនាន់មុនក្នុងក្រុមគ្រួសាររបស់អ្នក ធ្លាប់មានជំងឺមហារីកក្រពះ កូនចៅជំនាន់ក្រោយ ក៏ត្រូវប្រឈមនឹងជំងឺនេះដូចគ្នាដែរ។ ហេតុនេះ អ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាពក្រពះឲ្យបានខ្លាំងបន្តិច បើរកឃើញរោគសញ្ញាដំបូងរបស់វា ការព្យាបាលមិនពិបាកនោះទេ ។
២.អ្នកមានជំងឺរលាកក្រពះរ៉ាំរ៉ៃ
ការរលាកក្រពះរ៉ាំរ៉ៃ អាចវិវឌ្ឍន៍ទៅជាជំងឺមហារីកក្រពះ មានភាគរយខ្ពស់បំផុត។ នៅពេលដែលមុខងារនៃក្រពះចុះទន់ខ្សោយ ពពួកបាក់តេរី នឹងកើនឡើងយ៉ាងងាយ ក្នុងការសំយោគទៅជាសមាសធាតុម្យ៉ាង ដែលគេហៅថា nitroso។ សមាសធាតុទាំងនេះ ត្រូវបានគេបង្ហាញថា ជាសារជាតិបង្កជំងឺមហារីក។
៣.របបអាហារគ្មានផាកសុខភាព
កត្តាដ៏សំខាន់បំផុតដែលធ្វើឲ្យអ្នកត្រូវប្រឈម នឹងជំងឺមហារីកក្រពះរួមមាន៖ ការញ៉ាំអាហារគ្មានអនាម័យ ការញ៉ាំច្រើនហួសកម្រិត ការញ៉ាំអាហារត្រជាក់ខ្លាំង…។ ក្រៅពីនេះ ការជក់បារី ការទទួលទានគ្រឿងស្រវឹង ក៏អាចបណ្តោលឲ្យមានបញ្ហារលាកក្រពះ ដែលបង្កើនហានិភ័យនៃជំងឺមហារីកដែរ។
៤.ការឆ្លងមេរោគ (HPV)
អ្នកជំងឺមហារីកក្រពះភាគច្រើន ក៏អាចបង្កឡើងដោយសារតែការឆ្លងវីរុស HPV ផងដែរ។ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញរាងកាយ មានរោគសញ្ញានៃជំងឺនេះ គួរតែពិនិត្យមើលជំងឺមហារីកក្រពះ ដោយយកចិត្តទុកដាក់បំផុត។
ដោយផ្អែកទៅលើកត្តាទាំង៤ចំណុចនេះ អ្នកប្រហែលជាដឹងច្បាស់ពីមូលហេតុ ដែលបង្កជំងឺមហារីកក្រពះហើយ។ ដូច្នេះដើម្បីទប់ស្តាត់ជំងឺឲ្យមានប្រសិទ្ធភាព អ្នកត្រូវចាប់ផ្តើមរៀបចំផែនការត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់ ក៏ដូចជាគ្រប់គ្រងការរស់នៅរបស់ខ្លួនឯងផងដែរ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com