ខណៈបុណ្យចូលឆ្នាំចិន កោះតៃវ៉ាន់រាយការណ៍ពីបាឡុងចិន៨ហោះឆ្លងចក្រសមុទ្រតៃវ៉ាន់
- ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ២:៣៩ នាទី រសៀល

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់នាថ្ងៃទី១០ ខែកុម្ភៈ បានសម្គាល់ឃើញបាឡុងចិនចំនួន ៨ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងមុន ដែលក្នុងនោះបាឡុងចំនួន២ បាន ហោះកាត់កោះក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។

កោះតៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនបានត្អូញត្អែរតាំងពីខែធ្នូមកម្ល៉េះ អំពីបាឡុង ចិនដោយសម្គាល់ថាជាការគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ និងការប៉ុនប៉ងធ្វើ សង្គ្រាមចិត្តសាស្ត្រ។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីសកម្មភាពយោធារបស់ចិន ក្រសួងការពារជាតិតៃវ៉ាន់បាន និយាយថា ខ្លួនបានប្រទះឃើញបាឡុងទីមួយនៅព្រឹកថ្ងៃ៩ ខែកុម្ភៈនិងចុងក្រោយនៅព្រលប់។
បើយោងតាមផែនទីដែលផ្តល់ដោយក្រសួង បាឡុងពីរបានឆ្លងកាត់ភាគខាងជើងនៃកោះ តៃវ៉ាន់ ឯបាឡុងផ្សេងទៀតបានហោះចូលទៅជិតឆ្នេរសមុទ្រមុនពេលហោះទៅបាត់។ បាឡុង មួយក្នុងនោះបានហោះពីលើសមុទ្រទៅភាគខាងជើងនៃកោះតៃវ៉ាន់។
ក្រសួងការពារជាតិចិន មិនបានឆ្លើយតប និងអធិប្បាយជុំវិញការលើកឡើងនេះឡើយ ខណៈ ប្រទេសចាប់ផ្តើមនៃថ្ងៃឈប់សម្រាកដែលជាពិធីបុណ្យដ៏សំខាន់បំផុតសម្រាប់ប្រជាជាតិចិន និងប្រជាជាតិដែលប្រារព្ធពិធីបុណ្យចូលឆ្នាំដូចគ្នានេះផងដែរ។
កាលពីខែមុនរដ្ឋាភិបាលចិនបានច្រានចោលការទទូចម្តងហើយម្តងទៀតរបស់តៃវ៉ាន់អំពីបាឡុងដោយអះអាងថា វាត្រូវបានប្រើសម្រាប់គោលបំណងឧតុនិយម និងមិនគួរត្រូវបានបំភាន់ ដោយហេតុផលនយោបាយឡើយ។ ទន្ទឹមនេះ យន្តហោះចម្បាំងរបស់ចិនធ្វើប្រតិបត្តិការ ជារៀងរាល់ថ្ងៃនៅច្រកសមុទ្រតៃវ៉ាន់ ហើយជារឿយៗឆ្លងកាត់ខ្សែបន្ទាត់មធ្យមតៃវ៉ាន់ដែល ពីមុនបានបម្រើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរទោះចិនមិនដែលទទួលស្គាល់អត្ថិភាពនៃបន្ទាត់នោះក៏ដោយ។
បន្ថែមពីនេះខណៈដែលលោកអនុប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ដែលបានឈ្នះ ឆ្នោតកាលពីខែមុនជាប្រធានាធិបតីបន្ទាប់ គឺជាបុគ្គលដែលក្រុងប៉េកាំងជំទាស់បំផុត និង ចោទ ថា ជាជនផ្ដាច់ខ្លួនដែលបង្កជាបញ្ហាសម្រាប់ការបង្រួបបង្រួមទឹកដីទាំងពីរផងដែរ។ លោក Lai ដែលចូលកាន់តំណែងនៅខែឧសភាបានស្នើការចរចាជាមួយចិនដែរប៉ុន្តែត្រូវបានច្រានចោលទៅវិញ។
គួរបញ្ជាក់ថា ភាពដែលអាចទៅរួចសម្រាប់ចិនក្នុងការប្រើប្រាស់បាឡុងក្នុងការងារចារកម្ម បានក្លាយជាបញ្ហាសកលកាលពីខែកុម្ភៈឆ្នាំមុន នៅពេលដែលអាម៉េរិកបានបាញ់ទម្លាក់នូវអ្វី ដែលខ្លួនអះអាងថាជាបាឡុងឃ្លាំមើលរបស់ចិន។ ចិនប្រកែក ហើយបង្ហាញថា នោះជាបាឡុង ស៊ីវិលដែលបានរសាត់ដោយចៃដន្យ៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com