ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅហ្វីលីពីនកើនឡើងដល់ ៣៥ នាក់
  • ថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ​​ ម៉ោង ៣:៥៩ នាទី រសៀល
ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅហ្វីលីពីនកើនឡើងដល់ ៣៥ នាក់

មន្ត្រីម្នាក់នាថ្ងៃទី១១ ខែកុម្ភៈបានរាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារការរអិលបាក់ដី នៅភាគខាងត្បូងហ្វីលីពីនបានកើនឡើងដល់ ៣៥ នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបាន បន្តជីកកកាយដីភក់ទោះបីជាក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀតមិនច្បាស់ក៏ដោយ។
TTN-Free-Banner-In-Article-PC
 
ការរអិលបាក់ដីបានវាយប្រហារកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈនៅខាងក្រៅអណ្តូងរ៉ែមាសក្នុង ទី ក្រុង Maco ក្នុងខេត្ត Davao de Oro បានកប់ផ្ទះ និងរថយន្តដឹកបុគ្គលិកទៅកន្លែងប្រតិបត្តិការ ដោយក្រុមហ៊ុន Apex Mining ។
 
មន្ត្រីនៃខេត្ត Davao de Oro លោក Edward Macapili មានប្រសាសន៍ថា មនុស្ស ៣៥ នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ កើនឡើងពីចំនួនអ្នកស្លាប់ចំនួន ២៨ នាក់ដែលបាន រាយការណ៍ថ្មីៗនេះ។ មនុស្សសរុបចំនួន ៧៧ នាក់នៅតែបាត់ខ្លួន និង ៣២ នាក់បានរងរបួស។
 
«ក្រុមជួយសង្គ្រោះកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ទោះបីជាវាលំបាកខ្លាំងក៏ដោយ»។ លោក Macapili លើកឡើងបែបនេះរួចបន្តថា មនុស្សជាង ៣០០ នាក់បានចូលរួមក្នុងការជួយ សង្គ្រោះ ប៉ុន្តែប្រតិបត្តិការកំពុងត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង ភក់ក្រាស់ និងការគំរាម កំហែងនៃការបាក់ដីបន្ថែមទៀត។ ការងារជួយសង្គ្រោះបានបន្តនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈផង ដែរ។
 
នៅពេលសួរអំពីការណ៍ដែលអាចទៅរួចសម្រាប់អ្នកនៅរស់ លោក Macapili បាននិយាយថា មកដល់ពេលនេះវាទំនងមិនអាចទៅរួចនោះឡើយ ប៉ុន្តែការស្វែងរកនឹងនៅតែបន្ត។
 
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបានវាយលុកទីក្រុង Davao de Oro ក្នុងរយៈពេលប៉ុន្មា នសប្តាហ៍ថ្មីៗនេះ ដោយបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី៕

អ្នកសរសេរអត្ថបទ

ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោង​នៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។   CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.   

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ជា ពេជ្រដាឡែន