អ្នកស្រី ចន យូម៉ា ផលិតប័រចន្ទីដាក់លក់លើទីផ្សារ
- ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ព្រឹក

សៀមរាប៖ កន្លងមកយើងធ្លាប់តែឃើញគ្រាប់ចន្ទីដែលគេដាក់លក់ជាគ្រាប់មូលៗ ឬច្នៃជាអាហារសម្រន់ផ្សេងៗ។ ពេលនេះអ្នកស្រី ចន យូម៉ា និងស្វាមី បានច្នៃចន្ទីធ្វើជាប័រ និង កំពុងដាក់លក់នៅលើទីផ្សារក្រុងសៀមរាប។ ស្រ្ដីកូនមួយរូបនេះបញ្ជាក់ថា ដំបូងឡើយ វាកើតចេញពីការចូលចិត្ត ដោយស្វាមីជាជនជាតិបរទេស កិនចន្ទីលាយ ហូបជាមួយ អាហារផ្សេងៗ។ ដោយមើលឃើញពីសក្តានុពល និងយល់ថាវាមានរសជាតិឆ្ងាញ់មួយបែប គ្រួសារមួយនេះ ក៏សម្រេចបង្កើតទៅជាអាជីវកម្មខ្នាតតូចមួយ ដោយផលិតប័រចន្ទីដាក់ក្នុងកែវតូចៗ លក់នៅលើទីផ្សារ។ ក្នុងមួយខែ Aiden’s Cashew អាចលក់នៅតាមផ្សារក្នុងក្រុងសៀមរាបជិត២០០កែវ និងមានការពេញនិយមច្រើនពីជនជាតិអឺរ៉ុប។ អាជីវកម្មថ្មីថ្មោងមួយនេះ ក៏កំពុងគិតពីការពង្រីកទីផ្សារ ទៅរាជធានីភ្នំពេញផងដែរ៕

ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយអ្នកស្រី ចន យូម៉ា ដូចតទៅ៖
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: