Pep Guardiola ៖ ជំនួប Man City និង Copenhagen ជាការប្រកួតតានតឹង
  • ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ​​ ម៉ោង ៦:២៩ នាទី ល្ងាច
Pep Guardiola ៖ ជំនួប Man City និង Copenhagen ជាការប្រកួតតានតឹង

លោក Pep Guardiola ចាត់ទុកជំនួបរវាងក្រុម Manchester City និងក្រុម FC Copenhagen នៅក្នុងកីឡដ្ឋាន Parken ជាការប្រកួតដ៏តានតឹងមួយ នាការប្រកួតបើកឆាកវគ្គជម្រុះ ១៦ក្រុម UEFA Champions League ជើងទីមួយ នារាត្រីថ្ងៃទី១៣ ខែកុម្ភៈ។
TTN-Free-Banner-In-Article-PC


១០ប្រកួតចុងក្រោយមកនេះ ក្រុម Man City វិញ មិនទាន់ចាញ់ម្តងឡើយ។ តែយ៉ាងណា អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ លោក Pep Guardiola បានចាត់ទុកថា ការប្រកួតទល់ Copenhagen មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ដំណើរការពារតំណែងជើងឯក UCL។
 
«យើងបានឃើញនូវអ្វីដែល Copenhagen អាចធ្វើទល់នឹង Man Utd និង Galatasaray ក្នុងពូលដ៏ស្វិតស្វាញ។ ពេលខ្ញុំឃើញអ្វីដែលពួកគេបានធ្វើ ខ្ញុំគិតថា មិនធម្មតាឡើយ (Wow)។ ពួកគេនឹងស្រែកឃ្លានដើម្បីប្រកួតប្រជែង ព្រមទាំងពោរពេញដោយថាមពល ។ យើងបានត្រៀមលើកម្លាំងកាយចិត្តរួចហើយ សម្រាប់ការប្រកួតដ៏តឹងតែងយប់នេះ។»។ លោក ​Pep បានលើកសរសើរដល់ក្រុមរបស់ដាណឺម៉ាកបែបនេះ។
 
បច្ចុប្បន្នក្រុម Man City កំពុងមានសន្ទុះខ្លាំងឡើងវិញ ក្នុងការបំបាក់ដៃគូប្រកួត ក្រោយខ្សែប្រយុទ្ធពូកែរកគ្រាប់បាល់ Erling Haaland បានវិលត្រឡប់មកទីលានវិញ ជាមួយទម្រង់លេងដ៏ល្អ។ ប្រកួតចុងក្រោយទល់ Everton ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ បានស៊ុត ២គ្រាប់ លើជ័យជម្នះនោះ។
 
មិនត្រឹមតែប៉ុណ្ណោះ ដៃគូបញ្ជូនបាល់ល្អឥតខ្ចោះខ្សែបម្រើ Kevin De Bruyne ក៏នឹងមានវត្តមានសម្រាប់ការប្រកួតនេះដែរ ក្រោយសម្រាកព្យាបាលរបួសជាង ៥ខែរួចមក។
 
FC Copenhagen ជាក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ២ ពូល A បន្ទាប់ពី Bayern Munich ដែលនៅលេខ ១ ហើយលើពីក្រុម Galatasaray លេខ ៣ និងក្រុមបិសាចក្រហមនៅលេខ ៤។ ការប្រកួតពានរង្វាន់ UEFA Champions League បានវិលត្រឡប់មកវិញ បន្ទាប់ពីសម្រាករយៈពេល ២ខែ៕
 

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង