ថ្មើរជើង២ម៉ោង អ្នកស្រី ចន្ថា រែកទឹកត្នោតពីត្រើយកោះ មកលក់នៅផ្សារសាមគ្គី ខេត្តកំពត
  • ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ​​ ម៉ោង ៤:៣៩ នាទី រសៀល
ថ្មើរជើង២ម៉ោង អ្នកស្រី ចន្ថា រែកទឹកត្នោតពីត្រើយកោះ មកលក់នៅផ្សារសាមគ្គី ខេត្តកំពត

កំពត៖ អ្នកស្រី ជឹម ចន្ថា ជាអ្នកលក់ទឹកត្នោតផ្អែម ដែលបានរែកទឹកត្នោតពីផ្ទះចម្ងាយជាង ៦គីឡូម៉ែត្រ នៅសង្កាត់ត្រើយកោះ មកលក់នៅផ្សារសាមគ្គី ទីរួមខេត្តកំពត។ ជាធម្មតាអ្នកស្រី ត្រូវថ្មើរជើងរយៈ ពេល១ម៉ោង ទៅ២ម៉ោងទម្រាំដល់ផ្សារ ដែលជាទីតាំងលក់ ព្រោះមានអតិថិជនទិញហូរហែនៅតាមផ្លូវ។ អ្នកស្រី ជឹម ចន្ថា ប្រាប់សារព័ត៌មានថ្មីៗថា បើទោះរែកទឹកត្នោតធ្ងន់ ឬយូរប៉ុនណា ក៏ អ្នកស្រីមិនដាក់ចុះពីស្មារបស់ខ្លួនឡើយ។ ក្នុងមួយថ្ងៃអ្នកលក់ទឹកត្នោតរូបនេះ អាចរកចំណូលបានប្រមាណ៦ម៉ឺនរៀល ដោយទឹក ត្នោតកន្លះលីត្រ មានតម្លៃ ២ពាន់រៀល។ របរលក់ទឹកត្នោតនេះ អ្នកស្រី ទើបតែចាប់ផ្តើម បាន២ខែប៉ុណ្ណោះ ប៉ុន្តែវាក៏អាចជួយ ដោះស្រាយជីវភាពរបសអ្នកស្រីបានគួរសម៕
TTN-Free-Banner-In-Article-PC
 
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូ ដូចតទៅ៖

 
 
 

អ្នកសរសេរអត្ថបទ

កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន