ភាសា វិទូ បារាំង លោក Sylvain និយម និយាយ ភាសា ខ្មែរ ជាជាង ភាសា ដទៃទៀត
- ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ម៉ោង ១១:៥៩ នាទី ព្រឹក

ភ្នំពេញ ៖ លោក Sylvain Vogel បាន និយាយថា លោកនិយម និយាយ ភាសា ខ្មែរ ជាជាង ភាសា ដទៃទៀត នៅក្នុង ប្រទេស កម្ពុជា ។ លោក បាន លើកឡើងថា ភាសា ខ្មែរ ជា ភាសាផ្លូវការ របស់ កម្ពុ ជា ដូច្នេះ លោក ត្រូវតែ ប្រើប្រាស់ ភាសា មួយ នេះ ។ លោក Sylvain គឺជា ភាសា វិទូ មួយរូប ដែល ល្បីល្បាញ ក្នុងចំណោម និស្សិត អក្សរសាស្ត្រ បារាំង និង ក្នុងចំណោម អ្នក ភាសាវិទ្យា នៅក្នុង ប្រទេស កម្ពុជា ។ លោក បាន ចំណាយពេល របស់លោក ជាង ២០ ឆ្នាំ ដើម្បី សិក្សា និង បង្រៀន នៅក្នុង ប្រទេស កម្ពុជា ។ ជនជាតិ បារាំង រូបនេះ ចេះ ១០ ភាសា ក្នុងនោះ លោក ចេះ ភាសា ខ្មែរ ព្នង និង សំស្ក្រឹត ច្បាស់លាស់ ។ ក្រៅពី ភាសា ខ្មែរ ព្នង និង សំស្ក្រឹត លោក ចេះ ភាសា បារាំង អង់គ្លេស អាល្លឺម៉ង់ និង ភាសា មួយចំនួន ផ្សេងទៀត ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
អ្នកសរសេរអត្ថបទ
Mr. Ky Soklim has a bachelor’s Degree in French Literature and a Diploma in Journalism from The Royal University of Phnom Penh. He has a High Diploma of French language in Business from the Paris Chamber of Commerce....

© រក្សាសិទ្ធិដោយ thmeythmey.com