យុវតីជនជាតិលុន នួន ចេះប្រើកំព្យូទ័រមិនចាញ់អ្នកទីក្រុង
- ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៣:១៩ នាទី រសៀល

រតនគីរី៖ យុវតីជនជាតិដើមភាគតិចលុន នួន បានចាប់យកជំនាញក្រាហ្វីឌីហ្សាញ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ក្រោយបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ ដោយសារជីវភាពគ្រួសារខ្វះខាត។ រៀនជំនាញក្រាហ្វីកឌីហ្សាញរយៈពេល២ខែ យុវតី នួន សប្បាយចិត្តដែលខ្លួនអាចប្រើប្រាស់កំព្យូទ័របានយ៉ាងស្ទាត់ជំនាញ។
«នាងខ្ញុំសប្បាយចិត្តខ្លាំង ដោយសារខ្ញុំបានសម្រេចក្ដីស្រមៃមួយហើយ។ ខ្ញុំស្រលាញ់ជំនាញបែបបច្ចេកវិទ្យាខ្លាំង ហើយឥលូវនេះនាងខ្ញុំមានឱកាសបានរៀនពិតជាសប្បាយចិត្តខ្លាំងណាស់»។ នេះជាការរៀបរាប់របស់ យុវតី នួន ដែលយល់ថាការរៀនជំនាញវិជ្ជាជីវៈនេះ នឹងជួយឱ្យនាងទទួលបានការងារល្អ និងប្រាក់ចំណូលសមរម្យ ក្នុងការជួយគ្រួសារ និងសហគមន៍។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com