ប្រដាល់គុនខ្មែរ ល្បែងប្រជាប្រិយ សិល្បៈបុរាណ នឹងបង្ហាញវត្តមាននៅ «សង្រ្កាន្ត​កំពង់ធំ»​
  • ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ​​ ម៉ោង ៦:២៩ នាទី ល្ងាច
ប្រដាល់គុនខ្មែរ ល្បែងប្រជាប្រិយ សិល្បៈបុរាណ នឹងបង្ហាញវត្តមាននៅ «សង្រ្កាន្ត​កំពង់ធំ»​
ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តកំពង់ធំកាលពីឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ

ភ្នំពេញ៖ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក រដ្ឋបាល​ខេត្ត​កំពង់ធំ ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត ​រយៈពេល ៤ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៦ ខែមេសា នៅ​បរិវេណ​វិទ្យាល័យ​កំពង់ធំ។
TTN-Free-Banner-In-Article-PC


មិនខុស​ពី​ឆ្នាំ​មុនឡើយ រដ្ឋបាល​ខេត្ត​កំពង់ធំ បន្ត​រៀបចំ​ព្រឹត្តិការណ៍​សង្រ្កាន្ត​​ ដើម្បី​បង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋ។ បើតាម​សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​​ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ មីនានេះ ព្រឹត្តិការណ៍​សង្រ្កាន្ត​កំពង់ធំ នឹង​មានកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គញ់ ចោលឈូង ចាប់កូនខ្លែង លាក់កន្សែង ទាញព្រ័ត្រជាដើម។ ក្រៅ​ពីនេះ ក៏​មាន​កម្មវិធីប្រគំ​តន្ត្រី តាំងពិព័រណ៍ ការសម្តែងសិល្បៈ និងទស្សនីយភាពប្លែកៗ តាមបណ្តោយសួនស្ទឹងសែន។
 
ជាមួយ​គ្នានេះ រដ្ឋបាលខេត្ត​កំពង់ធំ នឹង​រៀបចំ​កម្មវិធីប្រដាល់គុនខ្មែរ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន ទល់មុខសាលាខេត្តកំពង់ធំផងដែរ៕​
 
ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តកំពង់ធំកាលពីឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ

ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តកំពង់ធំកាលពីឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ



ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តកំពង់ធំកាលពីឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ

ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តកំពង់ធំកាលពីឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ

ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តកំពង់ធំកាលពីឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ



ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តកំពង់ធំកាលពីឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ