ល្បែងទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង និងចាប់កូនខ្លែង នៅ«សង្រ្កាន្តវត្តភ្នំ»
- ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរៀបចំសង្រ្កាន្តវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ សិល្បៈបុរាណ និងល្បែងប្រជាប្រិយ និងបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ ។

ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បន្តរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តវត្តភ្នំ» ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាពិសេសរក្សាទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ។
«សង្រ្កាន្តវត្តភ្នំ» រៀបចំរយៈពេល៤ថ្ងៃ ពីម៉ោង ៨ព្រឹកដល់ម៉ោង៨យប់ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ កម្មវិធីប្រពៃណី និងកម្សាន្តសប្បាយជាច្រើន នឹងមាននៅក្នុងសង្រ្កាន្តនេះ ដូចជាកម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ ការសម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយ ការប្រគំតន្ត្រីបុរាណ-សម័យរាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមកម្សាន្តសប្បាយ នៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រើនកុះករផងដែរ៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: