ម្ហូបអាហារ និងផលិតផលប្រចាំតំបន់ នឹងតាំងបង្ហាញក្នុង«សង្ក្រាន្តឧត្តរមានជ័យ»
  • ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ​​ ម៉ោង ៦:០៩ នាទី ល្ងាច
ម្ហូបអាហារ និងផលិតផលប្រចាំតំបន់ នឹងតាំងបង្ហាញក្នុង«សង្ក្រាន្តឧត្តរមានជ័យ»
រូបភាពពីផេកហ្វេសប៊ុក ប្រជាជនឧត្តរមានជ័យ

រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំសង្ក្រាន្តរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា នៅបរិវេណសួនច្បារផ្លូវភ្លោះ មាត់បឹងស្នោរ ខាងមុខសាលាខេត្តឧត្តរមានជ័យ។ ព្រឹត្តការណ៍សង្រ្កាន្តនេះ ធ្វើឡើង ដើម្បីបង្កើតបរិកាសកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដល់ភ្ញៀវទេសចរ និងពលរដ្ឋខ្មែរ ពិសេសបង្ហាញពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ដូចជាការលេងល្បែងប្រជាប្រិយជាដើម។
TTN-Free-Banner-In-Article-PC

 
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងកមុ្មវិធីសង្ក្រាន្តនេះ នឹងមានពិធីសាសនា និងការកម្សាន្តជាច្រើនសម្បូរបែប ដូចជាកិច្ចបវេណីសាសនា ការលេងល្បែងប្រជាប្រិយខ្មែរចម្រុះ ការប្រគុំតន្រ្តីបុរាណ និងសម័យ រួមទាំងការតាំងពិព័រណ៍បង្ហាញផលិតផលប្រចាំតំបន់ និងម្ហូបអាហារទៀតផង។
 
ក្នុងសេចក្ដីជូនដំណឹងដដែល សង្ក្រាន្តឧត្តរមានជ័យដែលរៀបចំនៅខាងមុខសាលាខេត្ត ជាទីតាំងធ្វើសង្រ្កាន្តធំជាងគេប្រចាំខេត្ត ប៉ុន្តែរដ្ឋបាលខេត្តក៏បន្តជំរុញ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម គណៈកម្មាគ្រប់គ្រងទីអាម និងសាលារៀន រៀបចំសង្រ្កាន្តតាមទីតាំងរៀងៗខ្លួន ដើម្បីឱ្យព្រឹត្តការណ៍សង្រ្កាន្តឱ្យផុសផុល និងអាចទាក់ទាញភ្ញៀវទេសចរផងដែរ។
 
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏អំពាវនាវដល់ពលរដ្ឋក្នុងខេត្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចូលរួមក្នុងព្រឹត្តការណ៍សង្រ្កាន្តឧត្តរមានជ័យឱ្យបានច្រើនកុះករផងដែរ៕
 

អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ