ភាសាបរទេស នាំឱ្យលោក សុប៉ុនតារា ក្លាយជាអ្នករកក្រុមហ៊ុនយន្តហោះនៅព្រលានសៀមរាបអង្គរ
  • ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
ភាសាបរទេស នាំឱ្យលោក សុប៉ុនតារា ក្លាយជាអ្នករកក្រុមហ៊ុនយន្តហោះនៅព្រលានសៀមរាបអង្គរ

សៀមរាប៖ ការងារនៅក្នុងអាកាសយានដ្ឋាន គឺជាក្ដីស្រមៃរបស់មនុស្សមួយចំនួន។ ដោយឡែកលោក ពេជ្រ សុប៉ុនតារា អតីតនិស្សិតវិស្វករសំណង់ស៊ីវិល មានឱកាសបម្រើការងារក្នុងអាកាសយានដ្ឋាន ដោយសារភាសាបរទេស។ បច្ចុប្បន្នបុរសវ័យ៦០ប្លាយរូបនេះ ជាអ្នករកក្រុមហ៊ុនយន្តហោះនៅព្រលានសៀមរាបអង្គរ ក្រោយមានបទពិសោធក្នុងវិស័យអាកាសចរណ៍ជិត ៣០ឆ្នាំ។
TTN-Free-Banner-In-Article-PC

 
លោក ពេជ្រ សុប៉ុនតារា បច្ចុប្បន្នជាអ្នករកក្រុមហ៊ុនយន្តហោះនៅអាកាសយានយន្តអន្តរជាតិសៀមរាបអង្គរ។ អ្នករកក្រុមហ៊ុនយន្តហោះរូបនេះ មានបទពិសោធក្នុងវិស័យអាកាសចរណ៍ជិត ៣០ឆ្នាំមកហើយយ។ 
 
«ធ្វើការនៅអាកាសយានដ្ឋានក៏ដោយ ធ្វើការផ្នែកអាកាសចរណ៍ក៏ដោយ គឺត្រូវការទំនាក់ទំនងជាមួយអន្តរជាតិ អ៊ីចឹងយើងត្រូវតែចេះភាសា។ យ៉ាងហោចក៏ចេះ មួយភាសាដែរ»។ នេះជាការលើកឡើងរបស់លោក ពេជ្រ សុប៉ុនតារា ដោយបន្តថា លោកអាចនិយាយបានពីរភាសា គឺភាសាអង់គ្លេស ភាសាបារាំង រួមទាំងភាសាកំណើត ភាសាខ្មែរ។
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក ពេជ្រ សុប៉ុនតារា ទទួលបន្ទុករកក្រុមហ៊ុនយន្តហោះដូចតទៅ៖ 

 

ដំបូងឡើយ លោក ពេជ្រ សុប៉ុនតារា មិនបានសិក្សាផ្នែកទីផ្សារ ឬពាណិជ្ជកម្ម ឬផ្នែកអាកាសចរណ៍នោះទេ។ ប៉ុន្តែការងារបានបង្រៀនអតីតសិក្សាផ្នែកវិស្វករសំណង់ស៊ីវិលរូបនេះ អាចមានសមត្ថភាពកាន់តួនាទីជាអ្នករកក្រុមហ៊ុនយន្តហោះ។ 
 
បើតាមលោក ពេជ្រ សុប៉ុនតារា តួនាទីនេះនៅកម្ពុជាមិនសូវមាននោះទេ។ លោក ពេជ្រ សុប៉ុនតារា បានចែករំលែកបទពិសោធដូច្នេះ៖«ចង់ធ្វើការងារនេះ ត្រូវចេះភាសា និងផ្នែកពាណិជ្ជកម្ម រួមទាំងការចេះចរចាផងដែរ»៕

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ