សង្ក្រាន្តស្វាយរៀង នឹងមានលេងល្បែងប្រជាប្រិយ និងការប្រគំតន្ត្រី
- ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
រដ្ឋបាលខេត្តស្វាយរៀង បន្តរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តស្វាយរៀង» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅទីរួមខេត្តស្វាយរៀង។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានប្រគំតន្ត្រីខ្នាតធំ ការលេងល្បែងប្រជាប្រិយ ការលេងបាញ់ទឹក រួមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត។

ក្រោមការគាំទ្រពីក្រុមហ៊ុនឯកជន «សង្ក្រាន្តស្វាយរៀង» នឹងរៀបចំឡើងនៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសរីករាយជូនពលរដ្ឋ។ បើតាមរដ្ឋបាលខេត្ត ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» មានកម្មវិធីលេងល្បែងប្រជាប្រិយ ការតាំងបង្ហាញផលិតផលនានាកម្មវិធីប្រគំតន្ត្រីខ្នាតធំដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនៅក្នុងប្រទេស និងការបាញ់ទឹករាំលេងកម្សាន្ត។ព្រឹត្តិការណ៍នេះ រៀបចំចាប់ពីម៉ោង១០ព្រឹកតទៅ។


រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
ក្រៅពីទីតាំងរៀបចំ«សង្ក្រាន្តស្វាយរៀង» កម្មវិធីសង្ក្រាន្តឆ្នាំថ្មី ក៏នឹងត្រូវរៀបចំឡើងនៅតាមទីតាំងសំខាន់ៗមួយចំនួនដូចជា រមណីយដ្ឋាន ទីប្រជុំជន និងវត្តអារាមនានានៅក្នុងខេត្តដែរ។
អត្ថបទទាក់ទង
សូមជម្រាបថា ក្រៅពីខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តទៀត ក៏ប្រកាសរៀបចំសង្រ្កាន្តដែរ ដូចជាខេត្ត កំពង់ធំ បាត់ដំបង កំពង់ស្ពឺ កែប កំពត ព្រៃវែង និងខេត្តប៉ៃលិន៕

រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: