តន្ត្រីបុរាណសម័យ និងផលិតផលក្នុងស្រុក មានវត្តមាននៅ«សង្ក្រាន្តរតនគិរី»
- ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ព្រឹក

ទិដ្ឋភាពរៀបចំសង្រ្កាន្តរតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា
ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំ«សង្ក្រាន្តរតនគិរី ឆ្នាំ២០២៤» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ នេះបើតាមរដ្ឋបាលខេត្តរតនគិរី។

បើតាមរដ្ឋបាលខេត្តរតនគិរី ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានរតនគិរីឆ្នាំ២០២៤»នេះ នឹងមានការប្រគំតន្ត្រីបុរាណសម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល សម្ភារប្រើប្រាស់ក្នុងស្រុក ការបង្ហោះគោម និងការលេងល្បែងប្រជាប្រិយជាដើម។
រដ្ឋបាលរតនគិរី អំពាវនាវដល់ពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម្ម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពល នៃខេត្តរតនគិរី៕
អត្ថបទទាក់ទង

ទិដ្ឋភាពរៀបចំសង្រ្កាន្តរតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា

ទិដ្ឋភាពរៀបចំសង្រ្កាន្តរតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា

ទិដ្ឋភាពរៀបចំសង្រ្កាន្តរតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: