«សង្ក្រាន្តកំពង់ចាម»នឹងរៀបចំឡើងនៅសួនច្បារមុខសាលាខេត្ត
  • ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
«សង្ក្រាន្តកំពង់ចាម»នឹងរៀបចំឡើងនៅសួនច្បារមុខសាលាខេត្ត
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំ«សង្ក្រាន្តកំពង់ចាម» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅ សួនច្បារមុខសាលាខេត្តកំពង់ចាម ចាប់ពីម៉ោង២រសៀល។ សង្ក្រាន្តអបអរឆ្នាំថ្មី  ក៏​​មាន​​នៅតាមទីតាំងរមណីយដ្ឋាន និងទីវត្តអារាមនានាក្នុងខេត្តកំពង់ចា​មដែរ​។
TTN-Free-Banner-In-Article-PC


ក្នុងឆ្នាំ២០២៤នេះ រាជធានី-ខេត្ត​ជាច្រើន ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សង្រ្កាន្ត​ ក្នុង​នោះ​ក៏​មាន​ខេត្ត​កំពង់ចាមផងដែរ។ រដ្ឋបាលខេត្ត​កំពង់ចាម នឹង​រៀបចំ​សង្រ្កាន្ត ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយដល់​ប្រជាពលរដ្ឋ​ ជាពិសេស​ការ​ចូលរួម​ថែរក្សា​វប្បធម៌ ទំនៀម​ទម្លាប់ ប្រពៃណី​របស់ខ្មែរ។​
 
ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» នឹងមានការ​​លេងល្បែងប្រជាប្រិយ និងការប្រគំតន្ត្រីសម័យនាពេលរាត្រី។ អាជ្ញាធរ ជឿជាក់ថា ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយក្នុងសង្ក្រាន្តកំពង់ចាម និងនៅទីតាំងផ្សេងទៀត ​ដើម្បីជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ និងប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរ៕
អត្ថបទទាក់ទង
 
 






អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ