Messi មិនត្រូវការលើកទឹកចិត្តសម្រាប់ជំនួបជើងទី២ ពានរង្វាន់ CCC ទល់ Monterrey
- ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ២:៤៩ នាទី រសៀល

លោក Gerardo Martino គ្រូបង្វឹកក្រុម Inter Miami បាននិយាយថាខ្សែប្រយុទ្ធ Lionel Messi មិនត្រូវការលើកទឹកចិត្តឬផ្តល់កម្លាំងចិត្ត ដើម្បីអាចធ្វើឱ្យគេបង្ហាញទម្រង់លេងបានល្អនៅការប្រកួតជើងទីពីរ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ CONCACAF Champions Cup (CCC) ទល់នឹងក្រុម Monterrey ឡើយ។ ជើងទី១ Miami ចាញ់ Monterrey ២-១។

Messi នឹងបង្ហាញខ្លួនក្នុងក្រុម Miami នៅជំនួបជើងទី២ ក្រោយអវត្តមាននៅពេល Miami បានចាញ់ការប្រកួតជើងទីមួយ ២-១ ទៅលើក្រុម Monterrey សប្តាហ៍មុន។
កីឡាករម្ចាស់ពាន World Cup 2022 មុនការប្រកួតមកដល់ រូបគេបានចូលរួមហ្វឹកហាត់ពេញលេងជាមួយនឹងមិត្តរួមក្រុម កាលពីថ្ងៃទី៩ ខែមេសា នឹងបានបង្ហាញខ្លួនលេងក្នុងការប្រកួត នៅថ្ងៃទី១១ ខែមេសា។ Messi ត្រូវបានគ្រូបង្វឹករំពឹងថានឹងអាចបង្ហាញខ្លួននៅក្នុងជំនួបជើងទីពីរ។
នៅពេលត្រូវបានអ្នកកាសែតចោទសួរពីបញ្ហារបស់ Messi ដែលអវត្តមានការប្រកួតសប្តាហ៍មុន តែបានវិលត្រឡប់មកកាន់ការប្រកួតលើកនេះ លោក Martino បានឆ្លើយដូច្នេះថាកីឡាកររបស់លោកមិនចាំបាច់ត្រូវការលើកទឹកចិត្តជាពិសេស ទើបអាចនាំគេមកប្រកួតវិញបាននោះទេ។
«នៅពេលដែលវេលាមួយមកដល់សម្រាប់កីឡាករដូចជាគេ និងវិធីសាស្ត្រដែលគេប្រជែង វិធីសាស្ត្រនៃការដោះស្រាយតាមបែបកម្រិតអាជីព តាំងពីគេវ័យមាន ១៦ ឬ ១៧។ រូបគេមិនត្រូវការកម្លាំងលើកទឹកចិត្តបន្ថែមនោះទេក្នុងកាលៈទេសៈនេះ។ រូបគេជាក់ស្តែងតែងតែប្រជែងបែបនេះព្រោះ គេមានអារម្មណ៍ពីផ្លូវដែលគែនឹងត្រូវធ្វើ ហើយនៅថ្ងៃដែលគេមិនមានអារម្មណ៍ចំពោះវា គេនឹងចាកចេញពីបាល់ទាត់។»។ លោក Martino បាននិយាយបែបនេះ។
សម្រាប់ជំនួបជើងទី វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ CONCACAF Champions Cup ក្រុម Inter Miami នឹងត្រូវជួប Monterrey នៅថ្ងៃទី១១ ខែមេសា វេលាម៉ោង ៩:៣០នាទីព្រឹក (ម៉ោងនៅកម្ពុជា)៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: