ពិព័រណ៍ម្ហូបអាហារជនជាតិដើមភាគតិច នឹងដាក់បង្ហាញក្នុង«សង្ក្រាន្តសែនមនោរម្យ»
- ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៣:០០ នាទី រសៀល

ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តសែនមនោរម្យ។ រូបភាពពីរដ្ឋបាលខេត្តមណ្ឌលគិរី
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ រដ្ឋបាលខេត្តមណ្ឌលគិរីនឹងរៀបចំ «សង្ក្រាន្តសែនមនោរម្យ» រយៈពេល៤ថ្ងៃ។ «សង្ក្រាន្តសែនមនោរម្យ» នឹងធ្វើនៅបរិវេណសួនច្បារក្រុងសែនមនោរម្យជើងភ្នំដោះក្រមុំ ទំនប់សែនមនោរម្យ និងទំនប់សែន សុខដុម ដែលមានកម្មវិធីជាច្រើន។

រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំសង្ក្រាន្តសែនមនោរម្យ ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍ «សង្ក្រាន្តសែនមនោរម្យ» នឹងមានកម្មវិធីជាច្រើន ដូចជា ការប្រគំតន្ត្រីរាំលេងកម្សាន្ត ការ តាំងពិព័រណ៍ផលិតផល ពិព័រណ៍ម្ហូបអាហារជនជាតិដើមភាគតិច ការលេងល្បែងប្រជា ប្រិយ និងមានការបាញ់កាំជ្រួចជាដើម។
ដើម្បីចូលរួមចំណែក ក្នុងការរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីនេះ ឱ្យមានដំណើរការល្អ រដ្ឋបាលខេត្ត ស្នើដល់ អាជីវករ ពាណិជ្ជករ ដើម្បីរៀបចំស្តង់ពិព័ណ៌ដាក់តាំងបង្ហាញនូវផលិតផល និងសមិទ្ធផលសំខាន់ៗផងដែរ។ សូមបញ្ជាក់ថា ក្រៅពីខេត្តមណ្ឌលគិរី រាជធានី-ខេត្តផ្សេងៗ ក៏រៀបចំព្រឹត្តិការណ៍សង្រ្កាន្តនៅថ្ងៃចូលឆ្នាំខ្មែរ៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: