សម្រស់រូបនាគក្បាល៥ ហោះ នៅសង្រ្កាន្តបាត់ដំបង
  • ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
សម្រស់រូបនាគក្បាល៥ ហោះ នៅសង្រ្កាន្តបាត់ដំបង

ដោយ៖ ញ៉ែម ចាន់
 
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើរូបនាគ ក្បាល ៥ ហោះ យ៉ាងល្អឯក នៅមុខសាលាខេត្តបាត់ដំបង ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេង ក្នុងសង្រ្កាន្តខេត្តបាត់ដំបង កាន់តែច្រើន ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។
TTN-Free-Banner-In-Article-PC


រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង រៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបង ២០២៤» ចាប់ពីថ្ងៃទី១២ ដល់១៦ ខែមេសា នៅតាមបណ្តោយវិថី សម្ដេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតនៅក្រុងបាត់ដំបង។
 
នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ រដ្ឋបាលខេត្តនឹងរៀបចំតាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង-ស្រុកទាំង១៤ ,មុខម្ហូបអ្នកបាត់ដំបង ,ចាប៉ីដងវែង ,ទុរេនយក្ស និងណែមយក្ស។ លើសពីនេះក៏មានការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីខ្មែរ តាមរយៈកម្មវិធីសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ការប្រកួតកីឡាប្រដាល់គុនខ្មែរ និងប្រគំតន្រ្តី ជាដើម។ 
 
សូមលោកអ្នកទស្សនារូបភាពខាងក្រោម៖ 
 








© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

Other