ទេសចរឥណ្ឌា និងចិន ចូលចិត្តពិសាត្នោត របស់ស្រីពៅ​ នៅភូមិព្រះដាក់
  • ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៤០ នាទី យប់
ទេសចរឥណ្ឌា និងចិន ចូលចិត្តពិសាត្នោត របស់ស្រីពៅ​ នៅភូមិព្រះដាក់

សៀមរាប៖ អ្នកស្រី ជ្រក់ ស្រីពៅ ជាអ្នកលក់ត្នោតនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានគ្រួសារជាអ្នកប្រកបរបរលក់ត្នោត និងផលិតស្ករត្នោត ៣ជំនាន់មកហើយ។ ស្រ្តីវ័យ២៦ឆ្នាំរូបនេះ បញ្ជាក់ថា ភ្ញៀវទេសចរជនជាតិឥណ្ឌា និងចិន ចូលចិត្តទិញត្នោតរបស់អ្នកស្រីពិសារ ច្រើនជាងភ្ញៀវទេសចរផ្សេងទៀត។
TTN-Free-Banner-In-Article-PC


ស្រីពៅ និងស្វាមី ប្រកបរបរលក់ត្នោតផង និងទឹកត្នោតផ្អែមផង។ ប៉ុន្តែអ្នកលក់រូបនេះ ក៏ប្ដូរលក់ផ្លែឈើផ្សេង នាពេលសម្បូរផ្លែឈើព្រៃ ដែលអ្នកស្រីបានទិញពីអ្នកភូមិ។ ជារៀងរាល់ថ្ងៃ ស្រ្តីវ័យក្មេងរូបនេះ លក់ត្នោតដាច់បានច្រើន។ ក្រៅពីឥណ្ឌា និងចិន ជនជាតិខ្មែរ និងបារាំង ក៏ជាភ្ញៀវសំខាន់របស់អ្នកស្រីផងដែរ។

សូមទស្សនាបទសម្ភាសន៍ខាងក្រោម៖




អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា