ហេតុអីបានកូនក្រចេះនិយាយម្ល៉េះ?
  • ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៧:០០ នាទី ព្រឹក
ហេតុអីបានកូនក្រចេះនិយាយម្ល៉េះ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុពីការក្រនិយាយរបស់កូន។ ហេតុអ្វីបានជាបែបនឹងទៅ?
TTN-Free-Banner-In-Article-PC

  • នៅពេលដែលកូនអាចស្តាប់លឺតែម្ខាង គឺជាឧបសគ្គដែលធ្វើឲ្យកូនពិបាកចេះនិយាយ ព្រោះគេមិនអាចស្តាប់លឺទាំងសងខាង។ ដូចនេះ អ្នកម្តាយគ្រប់រូបគួរតែចាប់អារម្មណ៍ ហើយពិនិត្យមើលឲ្យបានច្បាស់ ទើបមិនធ្វើឲ្យហួសពេលក្នុងការព្យាបាល។
  • នៅពែលដែលអ្នកទាំងពីរមានការមមារញឹក ដោយមិនសូវមានពេលនិយាយជាមួយកូន ក៏អាចធ្វើឲ្យកូនក្រនិយាយដែរ ព្រោះកូនមិនសូវលឺពាក្យសម្តីចេញពីមាត់អ្នក។ ជាហេតុដែលធ្វើឲ្យគេមិនសូវចេះនិយាយឡើយ។
  • មានពេលខ្លះ កូនមានអាការៈម្យ៉ាងដែលចូលចិត្តនៅតែម្នាក់ឯង មិនចូលចិត្តនៅជាមួយក្មេងដទៃ ឬលេងជាមួយនរណាម្នាក់ ក៏ជាមូលហេតុធ្វើឲ្យកូនមិនចេះនិយាយដែរ ព្រោះគេខ្លាចមនុស្សដែលនៅជុំវិញខ្លួន ហើយរស់នៅក្នុងតែប្រភពរបស់ខ្លួន។ ដូចនេះ អ្នកម្តាយគួរតែចេះសង្កេត ហើយរកវិធីក្នុងការព្យាបាលឲ្យទាន់ពេលវេលា ទើបអាការៈមិនកាន់តែធ្ងន់ធ្ងរ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ