ពិព័រណ៍សៀវភៅខ្នាតតូច ក្រុងសៀមរាប ចូលរួមបណ្ដុះទម្លាប់ការអាននៅកម្ពុជា
- ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៥:៥៩ នាទី ល្ងាច

សៀមរាប៖ មជ្ឈមណ្ឌលខេមរសិក្សា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំពិព័រណ៍សៀវភៅខ្នាតតូចឆ្នាំទី៣ឡើង ដើម្បីចូលរួមលើកកម្ពស់ការអាន និងបណ្ដុះទម្លាប់អាននៅកម្ពុជា។ ពិព័រណ៍នេះ មានការចូលរួមពីអ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ អ្នកស្រាវជ្រាវ អប់រំ និងបណ្ណាល័យតាមសាកលវិទ្យាល័យមួយចំនួន។

ជាមួយគ្នានេះ ពិព័រណ៍នេះក៏ជាវេទិកាចែករំលែកចំណេះដឹងផ្សេងៗផងដែរ ដល់អ្នកចូលរួម។ កម្មវិធីនេះ កំពុងប្រព្រឹត្តិរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤ និងទី៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណមជ្ឈមណ្ឌលខេមរសិក្សា ស្ថិតក្នុងវត្តដំណាក់ ក្រុងសៀមរាប។ កម្មវិធីក៏មានរៀបចំកន្លែងកម្សាន្តសម្រាប់កុមារ, ការប្រគំភ្លេងបុរាណ និងការសម្ដែងទស្សនីយភាពផងដែរ៕











© រក្សាសិទ្ធិដោយ thmeythmey.com
Tag: