គម្រោង Apsara Granny ពាំនាំកេរ្តិ៍ឈ្មោះកម្ពុជាលើសពីប្រាង្គប្រាសាទ
  • ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
គម្រោង Apsara Granny ពាំនាំកេរ្តិ៍ឈ្មោះកម្ពុជាលើសពីប្រាង្គប្រាសាទ

អ្នកថតរូបបែបច្នៃប្រឌិតបីរូប បានបង្កើតគម្រោង Apsara Granny ដើម្បីអរអបទិវាមាតាអន្តរជាតិ ក៏ដូចជាធ្វើការគោរពទៅដល់អ្នកម្ដាយ និងលោកយាយ ខណៈពួកគេមានបំណងចែករំលែករឿងរ៉ាវនៃបទពិសោធន៍របស់ស្ត្រីទាំងនេះ និងការរួមចំណែករបស់ពួកគេនៅក្នុងសហគមន៍។
TTN-Free-Banner-In-Article-PC
 
លោកយាយ ម៉ៅ មានអាយុ១០៤ ឆ្នាំ និងលោកយាយ រក្សា មានអាយុ៧៩ឆ្នាំ បានគ្រង់ឈុតអប្សរាយ៉ាងល្អឯក ជាតួអង្គសំខាន់នៅក្នុងគម្រោងមួយនេះ។ លោក  Hao Taing ដែលជាសហស្ថាបនិកនៃគម្រោង បានថ្លែងថា លោក និងក្រុមការងារមានបំណងផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ឱ្យលើសពីប្រាង្គប្រាសាទ និងវាលពិឃាដ។  គម្រោងនេះគឺជាផ្នែកនៃយុទ្ធនាការ “Feel the Warmth” (មានអារម្មណ៍កក់ក្តៅ) ដែលរូបលោក លោក Ken Bo និង លោក Raphael Pech បានចាប់ផ្ដើមឡើងរួមគ្នា។
 
លោកថា កម្ពុជា មានប្រជាជនចិត្តល្អ ប្រកបដោយស្នាមញញឹម ដែលតែងតែចែករំលែកភាពស្និទ្ធស្នាល និងភាពកក់ក្តៅទៅកាន់បុគ្គលគ្រប់រូប។ ដូចនេះ លោកចង់ចែករំលែកចំណុចល្អនេះទៅកាន់ពិភពលោក៕
 
រូបភាពខាងក្រោម ថតដោយ៖ Raphael Pech 
 


















អ្នកសរសេរអត្ថបទ

កញ្ញា តេង​ យ៉ាលីរ៉ូហ្ស៊ី (Teng Yalirozy) ជាអ្នកសារព័ត៌មាន Cambodianess

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តេង​ យ៉ាលីរ៉ូហ្ស៊ី