បារីអេឡិចត្រូនិក មានសារធាតុញៀនខ្លាំង ប៉ះពាល់ខួរក្បាល និងសួត
- ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ២:០៩ នាទី រសៀល

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានរំលឹកជាថ្មី ទាក់ទិននឹងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិកត្រូនិក(E-cigarettes)ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ បារីអេឡិកត្រូនិក
មានសារធាតុនីកូនទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀតដែលប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

បារីអេឡិកត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ថាមពលថ្ម បង្កើតជាកម្តៅដុតអង្គធាតុរាវ ដើម្បីបង្កើតចំហាយសម្រាប់ជក់ ឬបឺត។ ចំហាយ ដែលចេញពីបារីអេឡិចត្រូនិកនេះ មានសារធាតុគ្រោះថ្នាក់ជាច្រើនដូចជា សារធាតុនីកូទីន ,ភាគល្អិតតូចៗដែលអាចស្រូបចូលទៅក្នុងសួត, សារធាតុ ដែលមានក្លិនដូចជា Diacetyl បណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ។
បង់សែន(Benzene)ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត , សារធាតុគីមី បណ្តាលឱ្យកើតជំងឺមហារីក ដូចជា Acetaldehyde និង Formaldehyde និងក្រុមលោហៈធ្ងន់ នីកែល សំណប៉ាហាំង និងសំណជាដើម។
បង់សែន(Benzene)ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត , សារធាតុគីមី បណ្តាលឱ្យកើតជំងឺមហារីក ដូចជា Acetaldehyde និង Formaldehyde និងក្រុមលោហៈធ្ងន់ នីកែល សំណប៉ាហាំង និងសំណជាដើម។
បើតាមក្រសួងសុខាភិបាល បារីអឡិកត្រូនិកបង្កផលប៉ះពាល់លើសុខភាពដោយសារសារធាតុនីកូទីន។ នីកូទីន មានសារធាតុញៀនខ្លាំងប៉ះពាល់ខួរក្បាល បាត់បង់ដល់ការគ្រប់គ្រងអារម្មណ៍និងគ្រោះថ្នាក់ចំពោះស្រី្តមានផ្ទៃពោះ។
បារីអេឡិចត្រូនិក មិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ តែវាជាផលិតផលដែលមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម និងក្រុមគ្រួសារ។ តួយ៉ាង ក្រសួងក៏បានហាមឃាត់ដល់ជនឆ្លៀតឱកាសមួយចំនួន ដែលផ្សព្វផ្សាយពីការលក់បារីអេឡិចត្រូនិកនេះ ដោយផ្សាយថា ជាឧបករណ៍ផ្តាច់បារី និងមានសុវត្ថិភាពជាងបារីធម្មតា។
ក្រសួងសុខាភិបាល បានបន្ថែមថា ផលិតផលទាំងនេះក៏ធ្វើឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនផងដែរខណៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការនាំចូល ជួញដូរនិងធ្វើអាជីវកម្មផលិតផលដែលបង្កគ្រោះថ្នាក់ដល់សុខភាពទាំងនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: