តើអ្វីខ្លះជាថាមពលដែលអាចកកើតឡើងវិញបាន?
- ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:៣៩ នាទី យប់

ថាមពលកកើតឡើងវិញ គឺជាថាមពលដែលបានមកពីប្រភពធម្មជាតិ ដែលមានដូចជា ពន្លឺ ព្រះអាទិត្យ និងខ្យល់ជាដើមដែលសុទ្ធតែជាប្រភពដែលមានមិនចេះរីកស្ងួត និងកកើតឡើងវិញ បាន។ ចំណែកឥន្ធនៈហ្វូស៊ីល ដូចជា ធ្យូងថ្ម ប្រេង និងឧស្ម័ន គឺជាធនធានដែលចំណាយ ពេលរាប់រយលានឆ្នាំដើម្បីកើតថ្មី។

បន្ថែមពីនេះ ឥន្ធនៈហ្វូស៊ីលនៅពេលដុតដើម្បីផលិតថាមពល បង្កឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ច ក់ដែលមានគ្រោះថ្នាក់ដូចជាកាបូនឌីអុកស៊ីតផងដែរ។ រីឯកការទាញយកថាមពលពីប្រភពកកើត ឡើងវិញបង្កជាការបំភាយឧស្ម័នទាបជាងការដុតឥន្ធនៈហ្វូស៊ីលទៅទៀតដែលការណ៍នេះជំរុញឱ្យមានការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញដើម្បីដោះស្រាយវិបត្តិប្រែប្រួល អាកាសធាតុ។
ខាងក្រោមនេះគឺជាប្រភពថាមពលកកើតឡើងវិញមួយចំនួន។
ថាមពលពន្លឺព្រះអាទិត្យ
ថាមពលពន្លឺព្រះអាទិត្យគឺជាធនធានថាមពលដ៏សម្បូរបែបបំផុតហើយថែមទាំងអាចប្រើប្រាស់បានក្នុងអាកាសធាតុមានពពក។ អត្រាដែលថាមពលព្រះអាទិត្យត្រូវបានស្ទាក់ចាប់ដោយផែនដីគឺ ប្រហែល ១ ម៉ឺនដងច្រើនជាងអត្រាដែលមនុស្សជាតិប្រើប្រាស់ថាមពល។
ក្នុងនោះ បច្ចេកវិជ្ជាសូឡាអាចផ្តល់កំដៅ ភាពត្រជាក់ ពន្លឺធម្មជាតិ អគ្គិសនី និងឥន្ធនៈសម្រាប់ សកម្មភាពជាច្រើន។ បច្ចេកវិទ្យានេះបំប្លែងពន្លឺព្រះអាទិត្យទៅជាថាមពលអគ្គិសនីតាមរយៈបន្ទះ photovoltaic ឬតាមរយៈកញ្ចក់ដែលប្រមូលផ្តុំកាំរស្មីព្រះអាទិត្យ។
ទោះបីជាមិនមែនគ្រប់ប្រទេសទាំងអស់ត្រូវបានផ្តល់ថាមពលព្រះអាទិត្យស្មើៗគ្នាក៏ដោយប៉ុន្តែការ រួមចំណែកយ៉ាងសំខាន់ចំពោះល្បាយថាមពលពីថាមពលពន្លឺព្រះអាទិត្យដោយផ្ទាល់គឺអាចធ្វើទៅបានសម្រាប់គ្រប់ប្រទេសទាំងអស់។ តម្លៃនៃការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យក៏បានធ្លាក់ចុះយ៉ាង ខ្លាំងនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ដែលធ្វើឱ្យវាមិនត្រឹមតែមានតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែក្នុង លក្ខខណ្ឌមួយចំនួនដែលវាជាទម្រង់អគ្គិសនីថោកបំផុតផងដែរ។
ថាមពលខ្យល់
ថាមពលខ្យល់ប្រើប្រាស់ថាមពលទាញចេញពីចលនាខ្យល់ដោយប្រើទួរប៊ីនខ្យល់ដ៏ធំដែលមានទីតាំងនៅលើគោក ឬក្នុងសមុទ្រ ឬទឹកសាបដែលស្ថិតនៅឆ្នេរសមុទ្រ។ ថាមពលខ្យល់ ត្រូវបាន ប្រើប្រាស់អស់ជាច្រើនសតវត្សមកហើយ ប៉ុន្តែបច្ចេកវិជ្ជាថាមពលខ្យល់នៅលើគោក និងឆ្នេរសមុទ្រ ជួបនឹងវិបត្តិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីបង្កើនការបង្កើតថាមពលអគ្គិសនីដោយមានទួរប៊ីនខ្ពស់ និងអង្កត់ផ្ចិតរ៉ូទ័រធំជាងមុន។
ទោះបីជាល្បឿនខ្យល់ជាមធ្យមប្រែប្រួលគួរឱ្យកត់សម្គាល់តាមទីតាំងក៏ដោយសក្តានុពលបច្ចេកទេសរបស់ពិភពលោក សម្រាប់ថាមពលខ្យល់បានបង្កើតលើសពីការផលិតអគ្គិសនីសកល។
ផ្នែកជា ច្រើននៃពិភពលោកមានល្បឿនខ្យល់ខ្លាំង ប៉ុន្តែទីតាំងល្អបំផុតសម្រាប់បង្កើតថាមពលខ្យល់ជួន កាលជាកន្លែងដាច់ស្រយាល ឬនៅតាមឆ្នេរសមុទ្រដែលផ្តល់នូវសក្តានុពលយ៉ាងខ្លាំងផងដែរ។
ផ្នែកជា ច្រើននៃពិភពលោកមានល្បឿនខ្យល់ខ្លាំង ប៉ុន្តែទីតាំងល្អបំផុតសម្រាប់បង្កើតថាមពលខ្យល់ជួន កាលជាកន្លែងដាច់ស្រយាល ឬនៅតាមឆ្នេរសមុទ្រដែលផ្តល់នូវសក្តានុពលយ៉ាងខ្លាំងផងដែរ។
ថាមពលកំដៅក្នុងផែនដី
ថាមពលកំដៅក្នុងផែនដីប្រើប្រាស់ថាមពលកំដៅដែលអាចបានទាញយកមកប្រើប្រាស់បានពីខាងក្នុងផែនដី។ កំដៅត្រូវបានស្រង់ចេញពីអាងស្តុកទឹកក្ដៅក្នុងផែនដីដោយប្រើអណ្តូង ឬមធ្យោបាយ ផ្សេងទៀត។
ថាមពលមកពីធារសាស្ត្រ
វារីអគ្គិសនីប្រើប្រាស់ថាមពលទឹកដែលផ្លាស់ប្តូរពីកម្ពស់ខ្ពស់ទៅទាប។ វាអាចត្រូវបានបង្កើត ចេញពីអាងស្តុកទឹក និងទន្លេ។ រោងចក្រវារីអគ្គីសនីអាងស្តុកទឹកពឹងផ្អែកលើទឹកដែលស្តុកទុក ក្នុងអាងស្តុកទឹកខណៈដែលរោងចក្រវារីអគ្គិសនីដែលដំណើរការតាមដងទន្លេទាញយកថាមពលពីលំហូរនៃទន្លេ។
អាងស្តុកទឹកវារីអគ្គីសនីជាញឹកញាប់មានការប្រើប្រាស់ច្រើនដូចជា ការផ្តល់ទឹកសម្រាប់ទទួលទាន ទឹកសម្រាប់ប្រព័ន្ធធារាសាស្រ្ត ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ក៏ដូចជាការផ្គត់ផ្គង់ ថាមពល។
ប្រភពថាមពលមួយនេះពឹងផ្អែកលើលំនាំទឹកភ្លៀងដែលមានស្ថិរភាពជាទូទៅ ហើយអាចរងផល ប៉ះពាល់អវិជ្ជមានដោយគ្រោះរាំងស្ងួតដែលបណ្ដាលមកពីអាកាសធាតុ ឬការផ្លាស់ប្តូរប្រព័ន្ធ អេកូឡូស៊ីដែលប៉ះពាល់ដល់របបទឹកភ្លៀង។
ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការដើម្បីបង្កើតវារីអគ្គីសនីក៏អាចជះឥទ្ធិពលអវិជ្ជមានលើប្រព័ន្ធអេកូឡូស៊ីផងដែរ។ សម្រាប់ហេតុផលនេះ មនុស្សជាច្រើនចាត់ទុកវារី អគ្គិសនីខ្នាតតូចជាជម្រើស ដែលមិនប៉ះពាល់ដល់បរិស្ថានហើយជាពិសេសគឺសមរម្យសម្រាប់សហគមន៍នៅទីតាំងដាច់ស្រយាល។
ថាមពលមកពីមហាសមុទ្រ
ថាមពលមហាសមុទ្របានមកពីបច្ចេកវិទ្យាដែលប្រើថាមពលចលនា និងកម្ដៅនៃទឹកសមុទ្រ ឧទាហរណ៍ ដូចជារលក ឬចរន្តដើម្បីផលិតអគ្គិសនី ឬកំដៅ។ ប្រព័ន្ធថាមពលមហាសមុទ្រនៅ តែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍដោយមានរលកគំរូ និងឧបករណ៍ចរន្តទឹករលកជា ច្រើនកំពុងត្រូវបានរុករក។
ជីវថាមពល
ជីវថាមពលត្រូវបានផលិតចេញពីវត្ថុធាតុសរីរាង្គជាច្រើនប្រភេទ ដែលហៅថាជីវម៉ាស ដូចជាឈើ ធ្យូង លាមក និងលាមកសត្វផ្សេងទៀតសម្រាប់ផលិតកំដៅ និងថាមពល និងកាកសំណល់ សិកម្មសម្រាប់ជីវឥន្ធនៈរាវ។ ជីវម៉ាស់ភាគច្រើនត្រូវបានប្រើប្រាស់នៅតំបន់ជនបទសម្រាប់ការ ចម្អិនអាហារ ភ្លើងបំភ្លឺ និងកំដៅក្នុងលំហ ជាទូទៅដោយប្រជាជនក្រីក្រនៅក្នុងប្រទេសកំពុង អភិវឌ្ឍន៍។
ឯប្រព័ន្ធជីវម៉ាស់ទំនើបរួមមានដំណាំ ឬដើមឈើដែជាសំណល់ពីកសិកម្ម និងព្រៃឈើ និង ចរន្តកាកសំណល់សរីរាង្គផ្សេងៗ។
ថាមពលដែលបង្កើតឡើងដោយការដុតជីវម៉ាសបង្កើតការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប៉ុន្តែក្នុងកម្រិតទាបជាងការដុតឥន្ធនៈហ្វូស៊ីលដូចជា ធ្យូងថ្ម ប្រេង ឬឧស្ម័ន។ ទោះជាយ៉ាងណាក៏ដោយ ថាមពលជីវសាស្ត្រគួរតែត្រូវបានប្រើប្រាស់តែក្នុងកម្មវិធីដែលមានកម្រិតប៉ុណ្ណោះដោយសារផលប៉ះពាល់ដល់បរិស្ថាន៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com