អាជីពគ្រូបង្រៀនមានតម្លៃ ទើបអ្នកស្រី ស្រ៊ុន សាវឿន ឱ្យកូនមកប្រឡងគ្រូ
  • ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ​​ ម៉ោង ៣:២០ នាទី រសៀល
អាជីពគ្រូបង្រៀនមានតម្លៃ ទើបអ្នកស្រី ស្រ៊ុន សាវឿន ឱ្យកូនមកប្រឡងគ្រូ
អ្នកស្រី ស្រ៊ុន សាវឿន ជាអាណាព្យាបាលរបស់បេក្ខជនដែលកំពុងប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យនៅថ្ងៃទី១៨ ឧសភា។

ភ្នំពេញ: អ្នកស្រី ស្រ៊ុន សាវឿន ជាអាណាព្យាបាលរបស់បេក្ខជនដែលកំពុងប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យនៅថ្ងៃទី១៨ ឧសភានេះ។ ជាគ្រូបង្រៀនមកពីខេត្តកណ្ដាល អ្នកស្រី ស្រ៊ុន សាវឿន បានលើកទឹកចិត្តឱ្យធ្វើជាគ្រូបង្រៀន ដែលអាជីពមួយមានតម្លៃ។
TTN-Free-Banner-In-Article-PC
 
អ្នកស្រី សាវឿន ពិតជាត្រេកអរចំពោះកូនប្រុសដែលបានប្រឡងជាប់គ្រូអនុវិទ្យាល័យ ក្នុងដំណាក់កាលទី១ មានបេក្ខជនជាង៣ម៉ឺននាក់។ ថ្ងៃទី១៨ ខែឧសភា កូនប្រុសរបស់អ្នកស្រី និងបេក្ខជនជាង១ពាន់ កំពុងប្រឡងលើវិញ្ញាសាសរសេរលើកទី២ ដើម្បីសម្រាំងយកបេក្ខជនត្រឹមតែ៤៤១នាក់ប៉ុណ្ណោះ៕ 
 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ