Messi បន្តដឹកនាំអាហ្សង់ទីនប្រកួតមិត្តភាព ត្រៀមព្រឹត្តិការណ៍ Copa America
- ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១១:៥៩ នាទី ព្រឹក

ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលមាន Lionel Messi បន្តជាប្រធានក្រុមដដែល បានប្រកាសសមាសភាពកីឡាករចំនួន ២៩រូប សម្រាប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំពីរលើក ត្រៀមព្រឹត្តិការណ៍ពានរង្វាន់ Copa America។

ជម្រើសជាតិអាហ្សង់ទីន នឹងត្រូវជួបតទល់នឹងក្រុមអេក្វាទ័រ នៅថ្ងៃទី៩ ខែមិថុនា ក្នុងកីឡដ្ឋាន Soldier Field Stadium ក្នុងទីក្រុង Chicago និងនៅ ៥ថ្ងៃបន្ទាប់ ត្រូវជួបតទល់នឹងក្រុមហ្គាតេម៉ាឡា ក្នុងកីឡដ្ឋាន Commanders Field ក្នុងរដ្ឋវ៉ាស៊ីនតោន។
ក្រុមដឹកនាំដោយលោក Lionel Scaloni នឹងត្រូវកាត់ឈ្មោះកីឡាករ ៣រូប ចេញពីបញ្ជីកីឡាករ២៩រូប ដោយយកតែ ២៦រូប ទៅប្រកួតពានរង្វាន់ Copa America ក្នុងនោះក៏មានកីឡាករ Paulo Dybala ដែលជួបបញ្ហារបួសញឹកញ៉ាប់។។ សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង ទើបតែអនុញ្ញាតឱ្យក្រុមប្រកួត Copa America បង្កើតសមាជិកក្រុមពី ២៣ ទៅ ២៦នាក់។ Copa America ដែលធ្វើឡើងនៅក្នុងប្រទេសអាមេរិក នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២០ មិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា។
ក្រៅពី Messi កីឡាករ Angel Di Maria, Nicolas Otamendi និងកីឡាករដទៃដែលធ្លាប់បានឈ្នះពានរង្វាន់ World Cup 2022 នៅប្រទេសកាតា ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមវិញស្ទើរទាំងអស់។ លោក Scaloni បានដាក់បន្ថែមយុវជនដូចជា Leonardo Balerdi, Valentin Barco, Alejandro Garnacho និង Valentin Carboni។
ក្រុមអាហ្សង់ទីន ចាប់ផ្តើមការប្រកួត Copa America ក្នុថពូល A ដោយត្រូវជួបក្រុមកាណាដា នៅថ្ងៃទី២០ ខែមិថុនា មុនទៅប៉ះស៊ីលី នៅ ៥ថ្ងៃបន្ទាប់ និងជួបប៉េរូ នៅថ្ងៃទី២៩ ខែមិថុនា។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករអាហ្សង់ទីន៖
អ្នកចាំទី៖ Franco Armani (River Plate), Geronimo Rulli (Ajax) and Emiliano Martinez (Aston Villa)
ខ្សែការពារ៖ Gonzalo Montiel (Nottingham Forest), Nahuel Molina (Atletico Madrid), Leonardo Balerdi (Olympique de Marseille), Cristian Romero (Tottenham Hotspur), German Pezzella (Real Betis), Lucas Martinez Quarta (Fiorentina), Nicolas Otamendi (Benfica), Lisandro Martinez (Manchester United), Marcos Acuna (Sevilla), Nicolas Tagliafico (Lyon) and Valentin Barco (Brighton)
ខ្សែបម្រើ៖ Guido Rodriguez (Real Betis), Leandro Paredes (Roma), Alexis Mac Allister (Liverpool), Rodrigo De Paul (Atletico Madrid), Exequiel Palacios (Bayern Leverkusen), Enzo Fernandez (Chelsea), Giovani Lo Celso (Tottenham Hotspur), Angel Di Maria (Benfica) and Valentin Carboni (AC Monza)
ខ្សែប្រយុទ្ធ៖ Lionel Messi (Inter Miami), Angel Correa (Atletico Madrid), Alejandro Garnacho (Manchester United), Nicolas Gonzalez (Fiorentina), Lautaro Martinez (Inter Milan) and Julian Alvarez (Manchester City)៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: