អ្នកស្រី តែន សុឃី ដាំផ្ទីពណ៌ស្វាយជោគជ័យ តែមិនទាន់មានទីផ្សារលក់ល្អ
  • ថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ ​​ ម៉ោង ៧:០៩ នាទី ល្ងាច
អ្នកស្រី តែន សុឃី ដាំផ្ទីពណ៌ស្វាយជោគជ័យ តែមិនទាន់មានទីផ្សារលក់ល្អ

ដោយ៖ អ៊ុត រស្មី និង តុប វណ្ណារ៉ា

កំពង់ធំ៖ អ្នកស្រី តែន សុឃី បានចាប់ផ្ដើមដាំផ្ទីពណ៌ស្វាយ ក្រោយទទួលបានគ្រាប់ពូជ និងបច្ចេកទេសដាំដុះពីអង្គការ Helen Keller ក្រោមគម្រោង«លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រតាមរយ:កម្មវិធីផលិតកម្មស្បៀងជាលក្ខណ:គ្រួសារ»។ ជាកសិករដាំបន្លែចម្រុះនៅស្រុកស្ទោង ខេត្តកំពង់ធំ អ្នកស្រី សុឃី បានសាកល្បងដាំផ្ទីពណ៌ស្វាយបានទិន្នផលល្អ តែមិនទាន់មានទីផ្សារលក់ច្រើនព្រោះពលរដ្ឋមិនសូវស្គាល់បន្លែថ្មីមួយនេះច្រើន។
TTN-Free-Banner-In-Article-PC


ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

ស្ត្រីវ័យ ៥៤ឆ្នាំរូបនេះ  បានលើកឡើងថា ផ្ទីពណ៌ស្វាយនេះ ងាយស្រួយដាំ ធន់នឹងអាកាសធាតុ ឆាប់ទទួលបានផល និងមានសារធាតុចិញ្ចឹមខ្ពស់។ ទោះបីជាយ៉ាងបន្លែមួយនេះ ពិបាកលក់ និងមិនសូវបានថ្លៃក៏ព្រោះតែផ្ទីនេះមានពណ៌ខុសប្លែកពីផ្ទីធម្មតា ជាហេតុនាំឱ្យអតិថិជនរបស់អ្នកស្រីរារែកចិត្តក្នុងការទិញ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com

Other